• 2018-09-18 01:45:36
  • ព័ត៌មាន

គីម ជុងអ៊ុន ទទួលប្រធានាធិបតីកូរ៉េខាងត្បូងដល់ព្រលានយន្តហោះ ត្រៀមជំនួបកំពូលលើកទី ៣

  • 2018-09-18 01:45:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធានាធិបតី​កូរ៉េខាង​ត្បូង​លោក Moon Jae-in បាន​ធ្វើ​ដំណើរ​មក​ដល់​ព្រលានយន្តហោះ​ទីក្រុង​ព្យុងយ៉ាង​នា​ថ្ងៃ​អង្គារ​នេះ សម្រាប់​ជំនួប​កំពូល​លើក​ទី ៣​រវាង​បង​ប្អូន​កូរ៉េទាំង​ពីរ។

យោង​តាម​ប្រភព​ជា​ច្រើន​ឲ្យ​ដឹង​ថា មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង​លោក គីម ជុង​អ៊ុន​បាន​មក​ចាំ​ទទួល​ស្វាគមន៍​លោក Moon Jae-in នៅ​ព្រលានយន្តហោះ​ផ្ទាល់​តែ​ម្ដង។ យន្ត​ហោះ​របស់​លោក Moon Jae-in បាន​ចាក​ចេញ​ពី​មូលដ្ឋាន​យោធា​អាកាស​ទីក្រុង​សេអ៊ូល និង​ធ្វើ​ដំណើរ​រយៈ​ពេល ៨០​នាទី​មុន​ចុះ​ចត​នៅ​ទីក្រុង​ព្យុងយ៉ាង។

គួរ​បញ្ជាក់​ថា ក្នុង​ជំនួប​កំពូល​នេះ មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​នឹង​ពិភាក្សា​បន្ថែម​ជុំ​វិញ​ការ​ដក​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េ​ខាង​ជើង​ផង​ដែរ៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់