- 2018-09-19 01:23:26
- សេដ្ឋកិច្ច
Jack Ma ថា សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន អាចអូសបន្លាយដល់ ២០ឆ្នាំ
- 2018-09-19 01:23:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ថា សង្គ្រាមពាណិជ្ជកម្ម អាមេរិក-ចិន អាចអូសបន្លាយដល់ ២០ឆ្នាំ
ចន្លោះមិនឃើញ
មហាសេដ្ឋីបច្ចេកវិទ្យា លោក Jack Ma បានប្រាប់អ្នកវិនិយោគទុនអំពីបញ្ហាជម្លោះពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន កាលពីថ្ងៃអង្គារថា «វានឹងមានរយៈពេលយូរ។ វានឹងក្លាយទៅជារឿងដ៏ស្មុគស្មាញ»។
ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុន Alibaba រូបនេះ បានឲ្យដឹងទៀតថា «សង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន នឹងមិនអូសបន្លាយត្រឹមពេល ២០ខែ ឬ ២០ថ្ងៃឡើយ ប៉ុន្តែអាចមានរយៈពេលរហូតដល់ទៅ ២០ឆ្នាំឯណោះ»។
ការអះអាងខាងលើ មានន័យថា គ្មានការបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសកំពូលសេដ្ឋកិច្ចទាំង ២ របស់ពិភពលោកឡើយ ក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាកចេញពីតំណែង ឬ បន្តកាន់តំណែងនៅអាណត្តិទី២ ទៀតក៏ដោយ។
លោក Ma បាននិយាយបែបនេះ នៅឯសន្និសីទប្រចាំឆ្នាំមួយសម្រាប់វិនិយោគិនរបស់ក្រុមហ៊ុន Alibaba រយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានបន្ថែមពន្ធគយថ្មីមួយលើទំនិញរបស់ចិន ដែលមានតម្លៃស្មើនឹង ២០០ពាន់លានដុល្លារ៕
ចុចអាន៖