- 2018-09-21 02:27:55
- ព័ត៌មាន
ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយសិស្សស្រីថៃអាយុ៤ឆ្នាំ ត្រូវកូនសិស្សមួយក្រុមរំលោភក្នុងសាលារៀន
- 2018-09-21 02:27:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ទុះការភ្ញាក់ផ្អើលខ្លាំង ក្រោយសិស្សស្រីថៃអាយុ៤ឆ្នាំ ត្រូវកូនសិស្សមួយក្រុមរំលោភក្នុងសាលារៀន
ចន្លោះមិនឃើញ
ក្មេងស្រីជនជាតិថៃអាយុ ៤ឆ្នាំម្នាក់ ត្រូវបានសិស្សប្រុសមួយក្រុមចាប់រំលោភនៅក្នុងបន្ទប់ទឹកនៃសាលារៀន ដែលវាជាករណីមួយធ្វើឲ្យពលរដ្ឋថៃតក់ស្លុត និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ក្មេងស្រីខាងលើត្រូវបានចាប់រំលោភដោយក្មេងប្រុសចំនួន ៣នាក់នៅក្នុងសាលារៀនមួយ នៃស្រុក Bang Lamung ខេត្តឈុនបុរី ប្រទេសថៃ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ក្មេងប្រុសម្នាក់ក្នុងចំណោមនោះមានកាន់កាំបិតក្នុងដៃ នៅពេលធ្វើសកម្មភាពដ៏សាហាវព្រៃផ្សៃនេះ។
ស្ត្រីវ័យ៤១ឆ្នាំត្រូវជាម្ដាយ បានប្រាប់ឲ្យដឹងថា អ្នកស្រីទទួលបានដំណឹងពីគ្រូបង្រៀននៅសាលាខាងលើ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨។ កូនស្រីរបស់អ្នកស្រីនិយាយថា នាងបានដើរចូលបន្ទប់ទឹកនៅខាងក្រោយសាលា ស្រាប់តែក្មេងប្រុស២នាក់ចាប់នាងជាប់ ខណៈក្មេងប្រុសទី៣ បានធ្វើសកម្មភាពរំលោភនាងតែម្ដង។ បើតាមការបញ្ជាក់ពីគ្រូពេទ្យ នាងពិតជាត្រូវបានរំលោភពិតមែន។
បច្ចុប្បន្នក្មេងប្រុសទាំង៣នាក់នោះ កំពុងត្រូវបានប៉ូលិសសួរនាំ និងឃុំនៅមណ្ឌលឃុំឃាំងអនីតិជនមួយ។ យ៉ាងណាមិញ អ្នកនយោបាយថៃ លោកស្រី Paveena Hongsakul បានអំពាវនាវឲ្យមានការដំឡើងកាមេរ៉ាសុវត្ថិភាពនៅបន្ទប់ទឹកសាលារៀន និងត្រូវមានបុគ្គលិកនៅទីនោះផងដែរ៕
ចុចអាន៖