- 2018-09-25 08:36:24
- ព័ត៌មាន
បើទៅលេងថៃ កុំឲ្យចំណីព្រាបនៅទីសាធារណៈឲ្យសោះ ប្រយ័ត្នជាប់គុកអត់អំពើ
- 2018-09-25 08:36:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើទៅលេងថៃ កុំឲ្យចំណីព្រាបនៅទីសាធារណៈឲ្យសោះ ប្រយ័ត្នជាប់គុកអត់អំពើ
ចន្លោះមិនឃើញ
អ្នកទេសចរធ្វើដំណើរទៅប្រទេសថៃ គួរតែកត់សម្គាល់ និងចងចាំថា ការឲ្យចំណីសត្វព្រាបនៅទីសាធារណៈ អាចនាំឲ្យអ្នកជួបបញ្ហាធំ ដោយសារតែរដ្ឋាភិបាលបានរឹតបន្តឹងបទបញ្ជាប្រឆាំងនឹងសកម្មភាពនេះ បន្ទាប់ពីមានការព្រួយបារម្ភពីបញ្ហាសុខភាពធ្ងន់ធ្ងរ និងការកើនឡើងខ្លាំងនៃចំនួនសត្វព្រាប។
យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកដែលរំលោភលើបទបញ្ជានេះ អាចត្រូវពិន័យជាប្រាក់ចំនួន ២៥ ០០០បាត ឬប្រហែល ៧៧០ដុល្លារ ឬក៏អាក្រក់ជាងនេះទៅទៀតនោះ គឺ ជាប់គុក ៣ខែ។
សកម្មភាពដ៏តឹងរ៉ឹងប្រឆាំងនឹងការឲ្យចំណីសត្វព្រាបនៅទីសាធារណៈ បានធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ចេញសេចក្ដីបង្គាប់មួយ កាលពីថ្ងៃពុធសប្ដាហ៍មុន ដើម្បីណែនាំដល់រដ្ឋបាលក្រុងបាងកក និងក្រុមប្រឹក្សាក្នុងស្រុកដទៃទៀត ឲ្យហាមឃាត់ការអនុវត្តនេះ។
ក្រុមមន្ត្រីមានការព្រួយបារម្ភថា សត្វព្រាបអាចជាអ្នកចម្លងជំងឺ តាមរយៈការបន្ទោបង់របស់វា ខណៈដែលចំនួនសត្វព្រាបបានកើនឡើងយ៉ាងឆាប់រហ័ស និងក្លាយជាការរំខានមួយដល់សាធារណជន៕
ចុចអាន៖