- 2018-10-02 07:26:51
- ព័ត៌មាន
ពន្ធនាគារថៃ ៥ កន្លែង អនុញ្ញាតឲ្យអ្នកទោស និងសាច់ញាតិ ឆ្លើយឆ្លងតាម Video Call
- 2018-10-02 07:26:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពន្ធនាគារថៃ ៥ កន្លែង អនុញ្ញាតឲ្យអ្នកទោស និងសាច់ញាតិ ឆ្លើយឆ្លងតាម Video Call
ចន្លោះមិនឃើញ
ពន្ធនាគារចំនួន ៥ នៅទូទាំងប្រទេសថៃ នឹងអនុញ្ញាតឲ្យអ្នកទោស ទទួលការហៅទូរសព្ទពីគ្រួសារ និងសាច់ញាតិតាមរយៈកម្មវិធីទូរសព្ទ Line ជាលើកដំបូងបង្អស់។ នេះបើយោងតាមនាយកដ្ឋានកែខ្លួនថៃ កាលពីថ្ងៃច័ន្ទ ទី០១ ខែតុលា ឆ្នាំ២០១៨។
លោក Naras Savestananប្រធាននាយកដ្ឋានខាងលើ បាននិយាយថា សេវាកម្មនេះត្រូវបានសាកល្បង ហើយដំបូងនឹងដាក់ឲ្យដំណើរការនៅពន្ធនាគារ Phitsanulok Central Prison, Rayong Central Prison, Chiang Mai Central Prison, Nakhon Si Thammarat Central Prison និង Khlong Phai Central Prison នៅខេត្តនគររាជសីមា។
ទោះបីជាយ៉ាងណា នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរព្យាយាមប្រឹងប្រែងអនុវត្តបច្ចេកវិទ្យា នៅក្នុងប្រព័ន្ធចូលសួរសុខទុក្ខអ្នកទោស។ លោក Naras បានឲ្យដឹងថា នាយកដ្ឋានបានធ្វើការសាកល្បង ការប្រើប្រាស់ Video Call តាំងពី ១០ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែត្រូវបានលុបចោលវិញ ដោយសារតែមានកំហុសបច្ចេកទេស។
«ប៉ុន្តែបច្ចុប្បន្ននេះ ការទំនាក់ទំនងតាមបណ្ដាញសង្គម បានរីកចម្រើនយ៉ាងខ្លាំង ហើយល្បឿនអ៊ីនធឺណិតលឿនជាងមុនខ្លាំងទៀតផង ដូច្នេះយើងក៏សម្រេចចិត្តប្រើវាម្ដងទៀត»។ លោក Naras បានបញ្ជាក់យ៉ាងដូច្នេះ។
ការសាកល្បងត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ២-៣ខែខាងមុខ ខណៈសេវាកម្មនេះនឹងពង្រីកទៅពន្ធនាគារផ្សេងទៀត ប្រសិនបើទទួលបានជោគជ័យ។
យ៉ាងណាមិញ លោក Naras ក៏បន្ថែមថា ដំណើរការនេះនឹងតម្រូវឲ្យអ្នកមកសួរសុខទុក្ខ ផ្ដល់លេខសម្គាល់ (Line ID) របស់ពួកគេ និង ចុះឈ្មោះនៅនាយកដ្ឋានជាមុនសិន។ បន្ទាប់មក មន្ត្រីនឹងទាក់ទងទៅកាន់អ្នកសួរសុខទុក្ខដើម្បីប្រាប់ថា នៅពេលណាដែលពួកគេអាចទាក់ទងទៅកាន់អ្នកទោស និង បានចំនួនប៉ុន្មានលើក៕
ចុចអាន៖