- 2018-10-12 02:43:34
- ចរាចរណ៍
អ្នកបើកបរម៉ូតូភ្លេចរឿងតូចៗនេះបើប៉ូលិសផាកដឹងតែអស់បាយព្រឹកមិនខាន
- 2018-10-12 02:43:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកបើកបរម៉ូតូភ្លេចរឿងតូចៗនេះបើប៉ូលិសផាកដឹងតែអស់បាយព្រឹកមិនខាន
ចន្លោះមិនឃើញ
អ្នកបើកបរម៉តូមួយចំនួនទំនងជាមិនបានដឹងទេថាចំណុចតូចៗមួយចំនួនដែលខ្លួនមិនចាប់អារម្មណ៍ឬភ្លេចនោះ អាចនឹងត្រូវមន្ត្រីនរគរបាលចរាចរណ៍ផាកពិន័យពី១៥ ០០០រៀល ទៅដល់២៥ ០០០រៀល។
មួកសុវត្ថិភាព៖ តាមច្បាប់ចរាចរណ៍ផ្លូវគោក អនុញ្ញាតឲ្យម៉ូតូមួយគ្រឿងផ្ទុកមនុស្សតែ បីនាក់ប៉ុណ្ណោះក្នុងនោះមានអ្នកបើកបរម្នាក់ អ្នកជិះពីក្រោយម្នាក់ និងកុមារម្នាក់។ ទាំងអ្នកបើកបរនិងអ្នករួមដំណើរតម្រូវឲ្យពាក់មួកសុវត្ថិភាពទាំងអស់គ្នា ហើយកុមារដែលរួមដំណើរក៏ត្រូវពាក់មួយសុវត្ថិភាពដូចគ្នាបើកុមារនោះមានអាយុចាប់ពីបីឆ្នាំឡើងទៅ។
ចំពោះអំពើល្មើសនឹងត្រូវពិន័យតាមមាត្រា៦ នៃអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០១៥ នូវទឹកប្រាក់១៥ ០០០រៀល ក្នុងម្នាក់ ដោយការពិន័យនេះត្រូវគិតតាមចំនួនអ្នកប្រព្រឹត្តលើកលែងតែកុមារ។
គន្លឹះមួកសុវត្ថិភាព៖ អ្នកបើកបរខ្លះពាក់មួកសុវត្ថិភាពមែន តែមិនបានដាក់គន្លឹះសុវត្ថិភាពនោះទេ ត្រង់ចំណុចនេះក៏ច្បាប់ត្រូវឲ្យពិន័យផងដែរ។ មាត្រា៦នៃអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០១៥ ចែងថាអ្នកធ្វើដំណើរតាមម៉ូតូណាមិនបានដាក់គន្លឹះសុវត្ថិភាពឲ្យបានត្រឹមត្រូវនឹងត្រូវពិន័យ១៥ ០០០រៀល ដៅយគិតតាមចំនួន អ្នកប្រព្រឹត្តលើកលែងតែកុមារដូចគ្នា។
បើកបរខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍៖ អ្នកបើកបរមួយចំនួនមិនថាម៉ូតូ ឬរថយន្តទេ បានបើកបរបញ្រ្ចាសទិសដៅដែលតម្រូវឲ្យធ្វើចរាចរណ៍នៅពេលផ្ទះផ្លូវ ឬមិនចង់វៀងផ្លូវឆ្ងាយជាដើម។ ក្នុងករណីនេះ Sabay លើកយកតែ ករណីម៉ូតូដែលជិះបញ្រ្ចាសដែលត្រូវរកការផាកពិន័យទៅតាមច្បាប់។
ត្រង់ចំណុចនេះ មាត្រា៨នៃអនុក្រឹត្យស្តីពីការផាកពិន័យអន្តរការណ៍ឆ្នាំ២០១៥ ចែងថាអ្នកបើកបរយានយន្ត(សម្តៅតែលើម៉ូតូ)ខុសទិសដែលតម្រូវឲ្យធ្វើចរាចរណ៍ត្រូវផាកពិន័យជាប្រាក់ចំនួន២៥ ០០០រៀល។
បើតាមរបាយការណ៍របស់សមត្ថកិច្ចក្នុងថ្ងៃពិធីបុណ្យភ្ជុំបីថ្ងៃឆ្នាំនេះមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ចំនួន២៨នាក់ក្នុងនោះអ្នកធ្វើដំណើរដោយម៉ូតូមិនពាក់មួកសុវត្ថិភាពចំនួន២១នាក់បានស្លាប់៕
ចុចអាន៖