• 2018-10-13 02:47:56
  • ព័ត៌មាន

នារីថៃរាំញាក់ក្រលែងចង្កេះ មុខមឆ្ឆាដុតខ្មោចមិត្តភ័ក្តិ ដើម្បីឧទ្ទិសឲ្យបានឡើងឋានសួគ៌ (មានវីដេអូ)

  • 2018-10-13 02:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ដែល​បង្ហាញ​ឲ្យ​ឃើញ​នារី​ថៃ ៤នាក់​រាំ​ញាក់​ក្រលែង​ចង្កេះ នៅ​មុខ​មឆ្ឆា​ដុត​ខ្មោច​របស់​មិត្តភ័ក្តិ ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក និង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។

វីដេអូ​ដែល​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី១១ ខែ​តុលា ឆ្នាំ២០១៨ កន្លង​ទៅ​នេះ បាន​ភ្ជាប់​ជាមួយ​នឹង​ចំណងជើង​ថា «នារី​វ័យ​ក្មេង​កំពុង​រាំ​ឧទ្ទិស​ឲ្យ​មិត្តភ័ក្តិ​បាន​ឡើង​ឋានសួគ៌ នៅ​មុខ​មឆ្ឆា​របស់​នាង» ដោយ​ទទួល​បាន​ការ​ចុច​មើល​ជិត ១លាន​ដង និង​ការ​ចែករំលែក ជាង ៥ពាន់​ដង​ផង​ដែរ។

បើ​តាម​វីដេអូ​ខាង​លើ នារី​ចំនួន ៤នាក់ ស្លៀក​ពាក់​ឈុត​ពណ៌​ខ្មៅ បាន​រាំ​ក្រលែង​ទាំង​ទឹក​ភ្នែក ខណៈ​មនុស្ស​ជាច្រើន​កំពុង​ឈរ​ចោម​រោម​មើល ហើយ​មាន​នារី​ម្នាក់​ទៀត​អង្គុយ​ជូត​ទឹក​ភ្នែក​លើ​ឡាន​ដែល​កំពុង​ចាក់​ភ្លេង។

យ៉ាង​ណា​ក៏​ដោយ សកម្មភាព​ខាង​លើ​នេះ​បាន​ទទួលរង​ប្រតិកម្ម​ចម្រុះ​តែម្តង ពី​សំណាក់​អ្នកនិយម​ប្រើប្រាស់​បណ្តាញ​សង្គម ដោយ​មាន​ទាំង​ការ​ពេញ​ចិត្ត និង​មិន​ពេញ​ចិត្ត៕

ចង់​ដឹង​យ៉ាង​ណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​សកម្មភាព​បែប​នេះ?

ចុច​អាន៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់