• 2018-10-18 02:32:33
  • ព័ត៌មាន

មន្រ្តីប្រឆាំងអំពើពុករលួយជាន់ខ្ពស់ថៃ ទាញកាំភ្លើងភ្ជង់គេ ក្នុងបរិវេណមន្ទីរអន្តោប្រវេសន៍ (វីដេអូ)

  • 2018-10-18 02:32:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្ដាហ៍​មុន ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង ដោយ​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​ចុះ​ពី​លើ​ឡាន រួច​ទាញ​កាំភ្លើង​ភ្ជង់​អ្នកបើកបរ​នៅ​ពី​ក្រោយ ក្នុង​បរិវេណ​មន្ទីរ​អន្តោប្រវេសន៍ Chaengwattana ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

ក្រោយមក បុរស​វ័យ​ចំណាស់​ដៃ​ឆៅ​នោះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា មន្ត្រី​ប្រឆាំង​អំពើ​ពុក​រលួយ​ជាន់​ខ្ពស់​ថៃ (NACC) មួយ​រូប មាន​ឈ្មោះ​ថា Piset Nakhapan។ អគ្គលេខាធិការដ្ឋាន NACC លោក Worawit Sukbon បាន​បញ្ជាក់​អត្តសញ្ញាណ​របស់​លោក Piset កាល​ពី​រសៀល​ម្សិលមិញ ដោយ​បន្ថែម​ថា លោក​កំពុង​ចាប់ផ្ដើម​ស៊ើបអង្កេត​ទាក់ទង​នឹង​ហេតុការណ៍​នេះ។

បើ​តាម​ខ្សែ​វីដេអូ​ដែល​ថត​បាន​កាល​ពី​វេលា​ម៉ោង ៣៖៣០នាទី ថ្ងៃពុធ សប្ដាហ៍​មុន បង្ហាញ​ឲ្យ​ឃើញ ឡាន​ម៉ាក Honda របស់​លោក Piset បើក​វ៉ា​កាត់​ពី​មុខ​ឡាន​មួយ​គ្រឿង​ទៀត នៅ​ក្នុង​បរិវេណ​មន្ទីរ​អន្តោប្រវេសន៍ Chaengwattana ហើយ​ឡាន​នោះ​ក៏​បាន​បើក​ដេញ​តាម​វិញ។ មិនយូរប៉ុន្មាន ឡាន​របស់​លោក Piset ក៏​ឈប់ ហើយ​លោក​បាន​ចុះ​ពី​លើ​ឡាន និង​ទាញ​កាំភ្លើង​មក​ភ្ជង់​អ្នកបើកបរ​ខាង​ក្រោយ​នោះ​តែម្ដង។

ភ្លាម​នោះ ស្ត្រី​វ័យ​កណ្ដាល​ម្នាក់ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រពន្ធ​របស់​លោក Piset ក៏​បាន​ចុះ​ពី​លើ​ឡាន​ដែរ ហើយ​ស្រែក​បន្ទោស​អ្នកបើកបរ​ខាងក្រោយ ថា​បាន​បើក​តាម​ពួកគេ៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី