• 2018-11-15 03:15:43
  • ព័ត៌មាន

ចរាចរទីក្រុងបាងកកអាក្រក់ខ្លាំង ដល់ថ្នាក់រថភ្លើងត្រូវឈប់ស្តុប ចាំគេវិញ (មានវីដេអូ)

  • 2018-11-15 03:15:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ត្រូវ​បាន​គេ​បង្ហោះ និង​ចែក​ចាយ​ពាសពេញ​បណ្ដាញ​សង្គម Facebook កាល​ពី​ថ្ងៃ​ពុធ ទី១៤ វិច្ឆិកា ២០១៨ បង្ហាញ​ឲ្យ​ឃើញ​រថភ្លើង​មួយ​គ្រឿង ត្រូវ​បង្ខំ​ចិត្ត​ឈប់​ស្តុប​ក្រហម​ដូច​រថយន្ត​ដទៃ​ទៀត​ដែរ ដោយ​សារ​តែ​ការ​កក​ស្ទះ​ខ្លាំង​ពេក។

វីដេអូ​ខាង​លើ​នេះ​មាន​គេ​ចុច​ចូល​មើល​រហូត​ដល់​ទៅ​ជាង ២,៦លាន​ដង​ឯណោះ។ រថភ្លើង​ត្រូវ​បង្ខំចិត្ត​ឈប់ ដើម្បី​អនុញ្ញាត​ឲ្យ​រថយន្ត​ដែល​នៅ​កក​ស្ទះ​លើ​ផ្លូវ​រថភ្លើង​ខាង​មុខ នៃ​ផ្លូវ​ប្រសព្វ Petchburi និង Asoke ក្នុង​ទីក្រុង​បាងកក ឆ្លង​ផុត​សិន។

បើ​តាម​អ្នក​បង្ហោះ​វីដេអូ​នោះ​បាន​សរសេរ​ថា «សូម្បី​តែ​រថភ្លើង​ក៏​ត្រូវ​ឈប់​ស្តុប​ដែរ» ខណៈ​អ្នក​និយម​លេង​បណ្ដាញ​សង្គម Facebook ដទៃ​ទៀត​បាន​ចូល​មក​បញ្ចេញ​មតិ​ថា «វា​មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ វា​ធ្លាប់​កើត​ឡើង​យូរ​ណាស់​មក​ហើយ»៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ Coconut ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់