- 2018-11-29 02:58:33
- ព័ត៌មាន
មិនបាច់ទៅដល់ជប៉ុន! ថៃ បង្កើតផ្លូវដើរឆ្លង បំផុសគំនិតតាមផ្លូវដើរនៅទីក្រុងតូក្យូ
- 2018-11-29 02:58:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនបាច់ទៅដល់ជប៉ុន! ថៃ បង្កើតផ្លូវដើរឆ្លង បំផុសគំនិតតាមផ្លូវដើរនៅទីក្រុងតូក្យូ
ចន្លោះមិនឃើញ
Udon Thani ដែលជាទីក្រុងធំមួយនៅភាគខាងជើងនៃប្រទេសថៃ ទើបតែបានបង្ហាញផ្លូវដើរឆ្លងមួយ ដែលបំផុសគំនិតតាមផ្លូវដើរក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ផ្លូវដើរនេះគឺជាគម្រោងមួយដែលរៀបចំឡើងដោយ សមាគមថៃដើម្បីផែនការក្រុង (Thai Association for Town Planning) ដែលមានបេសកកម្មដើម្បីអភិវឌ្ឍនៅទូទាំងប្រទេស។ ផ្លូវដើរខាងលើត្រូវបានគេឲ្យឈ្មោះថា «Udon Thani’s Shibuya» ដែលស្ថិតនៅលើផ្លូវ Prajaksilapakhom នៅខាងក្រៅស្ថានីយរថភ្លើង Udon Thani ។
គួរបញ្ជាក់ថា គម្រោងនេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធ្វើឲ្យតំបន់ខាងលើក្លាយជា «កន្លែងអាចដើរបាន»។ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមម្នាក់ បានបញ្ចេញមតិថា «លុះត្រាតែឥរិយាបថបើកបររបស់ពលរដ្ឋថៃ មានលក្ខណៈល្អដូចអ្នកបើកបរនៅប្រទេសដទៃ... ប៉ុន្តែយ៉ាងហោចណាស់ វាជាការអភិវឌ្ឍដ៏ល្អមួយ»៕
ចុចអាន៖