• 2018-12-16 06:28:19
  • ព័ត៌មាន

ខ្ជិល​ធ្វើ​ម្ហូប​ច្រើន ធ្វើ​តែ​ញាំ​ពង​ទា​ជ័រ​​ព្នៅ​​នេះ​​ក៏​ឆ្ងាញ់ ហើយ​ប្លែក​មាត់​ទៀត

  • 2018-12-16 06:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខ​ម្ហូប​ដែល​កញ្ញា​នឹង​បង្ហាញ​ជូន​ក្នុង​ថ្ងៃ​នេះ ​ពិត​ជា​ពិសេស​ទៀត​ហើយ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ញ៉ាំ​ស៊ុត​​ជា​អាហារ​ពេល​ព្រឹក នោះគឺ “ញាំ​ពង​ទា​ជ័រ​ព្នៅ”។

ជា​ដំបូង​ត្រូវ​ដាំ​ទឹក​ឲ្យ​ពុះ ដាក់​អំបិល​ចូល​ដើម្បី​ជួយ​ឲ្យ​សម្បក​ពង​ទា​មិន​ប្រេះ​បែក​ពេល​ស្ងោរ និង​អាច​បក​បាន​ស្រួល រួច​ហើយ​សឹម​ដាក់​ពង​ទា​ចូល ស្ងោរ​ប្រមាណ ៥​ទៅ​៦​នាទី នឹង​បាន​​ឆ្អិន​បែប​​ជ័រ​ព្នៅ​គួរ​ឲ្យ​ចង់​ទទួលទាន។

ស្ងោរ​ឆ្អិន​រួច ស្រង់​​ពង​ទា​ត្រាំ​ទឹក​ត្រជាក់​ រួច​ហើយ​យក​ចាន​ញាំ​ ដាក់​ទឹក​ត្រី ស្ករ​ត្នោត ម្ទេស​ចិញ្ច្រាំ ទឹក​ស៊ុប​សាច់​ជ្រូក ក្រូច​ឆ្មារ សាច់​ជ្រូក​ចិញ្ច្រាំ​ស្ងោរ​ឆ្អិន ខ្ទឹម​ក្រហម​ចិញ្ច្រាំ និង​ជីរវ៉ាន់ស៊ុយ កូរ​ឲ្យ​ចូល​ជាតិ​គ្នា រួច​ហើយ​រៀប​ចំ​បក​ពង​ទា ពុះ​ជា​ពីរ​ៗរៀប​ដាក់​ចាន រួច​ចាក់​គ្រឿង​ដែល​ផ្សំ​ហើយ​ពី​លើ ជា​ការ​ស្រេច។

គ្រឿង​ផ្សំ៖

អំបិល កន្លះ​ស្លាបព្រាបាយ

ពង​ទា ១៥គ្រាប់

ទឹក​ត្រី ៣ស្លាបព្រាបាយ

ស្ករ​ត្នោត​​រំលាយ ២ស្លាបព្រាបាយ

ម្ទេស​ចិញ្ច្រាំ ៣ស្លាបព្រាបាយ

ក្រូច​ឆ្មារ ២​ទៅ​៣ផ្លែ

សាច់​ជ្រូក​ចិញ្ច្រាំ ៣ស្លាបព្រាបាយ

ខ្ទឹម​ក្រហម​ចិញ្ច្រាំ ៣ស្លាបព្រាបាយ

ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​ដើម្បី​កាន់​តែ​ងាយ​ស្រួល៖

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

មតិយោបល់
អត្ថបទពេញនិយម