- 2018-12-31 07:32:13
- ព័ត៌មាន
កូរ៉េខាងត្បូង នឹងហាមឃាត់ការប្រើថង់ប្លាស្ទិក ចាប់ពីឆ្នាំ២០១៩
- 2018-12-31 07:32:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងត្បូង នឹងហាមឃាត់ការប្រើថង់ប្លាស្ទិក ចាប់ពីឆ្នាំ២០១៩
ចន្លោះមិនឃើញ
យោងតាមទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍នាថ្ងៃច័ន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨ នេះថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសថា ខ្លួននឹងហាមឃាត់ការប្រើថង់ប្លាស្ទិកនៅផ្សារទំនើប និងអ្នកលក់រាយនៅទូទាំងប្រទេសក្នុងពេលឆាប់ៗនេះ។
ប្រភពខាងលើបានបន្ថែមថា ការហាមឃាត់នេះនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដែលវាជាផ្នែកមួយនៃច្បាប់កែលម្អ ដើម្បីលើកកម្ពស់ការកែច្នៃ និងការអភិរក្ស។
ផ្សារទំនើបប្រមាណ ១១ ០០០កន្លែង និងកន្លែងលក់ទំនិញ ២ ០០០កន្លែងផ្សេងទៀត តម្រូវឲ្យប្រើរបស់ដាក់ឥវ៉ាន់ដែលអាចប្រើទៀតបាន, កាបូបក្រណាត់យួរដៃ ឬថង់ក្រដាសវិញ។ ទោះបីជាយ៉ាងណា ប្លាស្ទិកនឹងនៅតែត្រូវអនុញ្ញាតប្រើដើម្បីច្រកទំនិញសើម ដូចជា សាច់ និងត្រីជាដើម។
ច្បាប់ខាងលើក៏បានហាមឃាត់ហាងនំប៉័ងចំនួន ១៨ ០០០កន្លែងនៅទូទាំងប្រទេស ពីការផ្ដល់ថង់ប្លាស្ទិកដោយឥតគិតថ្លៃដល់អតិថិជនផងដែរ។ អ្នកលក់ដែលល្មើសការហាមឃាត់អាចប្រឈមនឹងការផាកពិន័យរហូតដល់ ៣លានវ៉ុន (ប្រហែល ២ ៦៨០ដុល្លារអាមេរិក)៕
ចុចអាន៖