• 2019-01-04 03:10:27
  • ចរាចរណ៍

មូលហេតុចម្បងធ្វើឲ្យ ថៃ ក្លាយជាប្រទេសមានចរាចរណ៍គ្រោះថ្នាក់បំផុត នៅអាស៊ីអាគ្នេយ៍

  • 2019-01-04 03:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បើកបរ​នៅ​ក្នុង​ប្រទេស​ថៃ អាច​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ថ្ងៃ​ឈប់​សម្រាក​របស់​ប្រទេស​នេះ ដែល​គេ​ហៅ​ថា​ថ្ងៃ «គ្រោះថ្នាក់ ៧ថ្ងៃ» ក្នុង​ឆ្នាំ​ថ្មី គឺ​ពិត​ជា​គួរ​ឲ្យ​ញញើត​ខ្លាំង​ណាស់។

អាជ្ញាធរ​ថៃ​និយាយ​ថា រយៈពេល​ថ្ងៃ​វិស្សមកាល​ចំនួន​មួយ​សប្ដាហ៍​ពេញ ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​កើន​ឡើង​នៃ​គ្រោះថ្នាក់​ចរាចរ ព្រមទាំង​ការ​ស្លាប់​និង​របួស នៅ​ពេល​ដែល​ជនជាតិ​ថៃ​ធ្វើដំណើរ​ទៅ​លេង​មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ។

កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បង្ក្រាប​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ដូចជា ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង, ប៉ូលិស​ពុក​រលួយ និង​ការ​អនុវត្តន៍​ច្បាប់​ចរាចរ​នៅ​មាន​ភាព​ទន់ខ្សោយ ជា​ទូទៅ​បាន​បង្ហាញ​ថា​គ្មាន​ប្រសិទ្ធ​ភាព​ឡើយ។

រវាង​ថ្ងៃ​ទី២៧ ខែ​ធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី២ ខែ​មករា ឆ្នាំ២០១៩ មាន​មនុស្ស​ស្លាប់​សរុប​ចំនួន ៤៦៣នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន ៣ ៧៩១ករណី។ នេះ​បើ​យោង​តាម​នាយកដ្ឋាន​ទប់​ស្កាត់ និង​កាត់​បន្ថយ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​ថៃ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា អង្គការសុខភាព​ពិភពលោក WHO បាន​ប៉ាន់​ប្រមាណ​ថា ក្នុង​មួយ​ឆ្នាំ​មាន​មនុស្ស​ចំនួន ២២ ៩៤១នាក់​បាន​ស្លាប់ នៅ​ក្នុង​ឧប្បត្តិហេតុ​ដែល​ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ថ្នល់​របស់​ប្រទេស​នេះ​ក្លាយ​ជា «ផ្លូវ​គ្រោះថ្នាក់​បំផុត​នៅ​អាស៊ីអាគ្នេយ៍»៕

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់