
- 2019-01-10 03:21:29
- ចរាចរណ៍
ឡូយបាត់! រថភ្លើងទំនើបថ្មីបំផុត មិនមែនរត់តែនៅភ្នំពេញទេ អាចជិះដើរលេងទៅខេត្តទាំងនេះ
- 2019-01-10 03:21:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡូយបាត់! រថភ្លើងទំនើបថ្មីបំផុត មិនមែនរត់តែនៅភ្នំពេញទេ អាចជិះដើរលេងទៅខេត្តទាំងនេះ
ចន្លោះមិនឃើញ
រថភ្លើងស៊េរីទំនើបធុនស្រាល៣គ្រឿង ដែលក្រុមហ៊ុន Royal Rialway Cambodia បញ្ជាទិញពីប្រទេសម៉ិកស៊ីកូ បានមកដល់កម្ពុជាហើយ និងត្រៀមនាំពីកំពង់ផែក្រុងព្រះសីហនុ មកភ្នំពេញក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ។
អ្វីដែលពិសេសរថភ្លើងស៊េរីទំនើបទាំង៣គ្រឿងនោះ មិនមែនគ្រាន់តែរត់ពីស្ថានីយទៅព្រលានយន្តហោះប៉ុណ្ណោះទេ គឺមានរត់រហូតដល់៣ខ្សែឯណោះ ដោយខ្សែទី១ ពីរាជធានីភ្នំពេញ ទៅប៉ោយប៉ែត ខ្សែទី២ពីភ្នំពេញ ទៅព្រះសីហនុ និងខ្សែទី៣ សម្រាប់ដឹកអ្នកដំណើរពីស្ថានីយទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ នេះបើតាមការឲ្យពីបុគ្គលិក ផ្នែកលក់ម្នាក់របស់ក្រុមហ៊ុន Royal Railway។
យ៉ាងណាក្ដី ថ្ងៃជាក់លាក់ដែលរថភ្លើងទាំង៣គ្រឿងនេះ ចាប់ផ្ដើមដំណើរការនៅពេលណានោះ នៅមិនទាន់បានបញ្ជាក់នៅឡើយទេ។ ពិសេសជាងនេះទៅទៀតនោះ ចំពោះតម្លៃសំបុត្រវិញ ក៏មិនមានការប្រែប្រួលដែរ ពីភ្នំពេញ ដល់ប៉ោយប៉ែត តម្លៃត្រឹមតែ៧ដុល្លារ និងពីភ្នំពេញ ទៅខេត្តព្រះសីហនុត្រឹមតែ៨ដុល្លារប៉ុណ្ណោះ។ ក្នុងនោះពីភ្នំពេញត្រឹមកំពតតម្លៃ ៧ដុល្លារ។
ប្រសិនបើប្រិយមិត្តធ្វើដំណើរតាមខ្សែទី១ ពីភ្នំពេញដល់ប៉ោយប៉ែត ត្រូវឆ្លងកាត់ខេត្តមួយចំនួនដូចជា៖ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង រហូតដល់ប៉ោយប៉ែត។ ប្រសិនបើធ្វើដំណើរតាមខ្សែទី២ ប្រិយមិត្តត្រូវឆ្លងកាត់ខេត្តតាកែវ កំពត រហូតដល់ព្រះសីហនុ។ ដូច្នេះមានន័យថា បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្ត តាមរថភ្លើងស៊េរីទំនើបនេះ ទៅដល់បណ្ដាខេត្តពិសេសៗជាច្រើន ក្នុងប្រទេសកម្ពុជា។
រថភ្លើង Tram នេះមានលក្ខណៈពិសេសជាច្រើនដូចជា៖ ក្បាលម៉ាស៊ីនចំនួនពីរ មុខមួយ និងក្រោយមួយ បច្ចេកវិទ្យាចុងក្រោយបំផុត ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយមានកៅអីដូចកៅអីក្នុងយន្តហោះ ដែលអាចបត់បែន និងកែតម្រូវទៅតាមចិត្ត បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារស្វ័យប្រវត្តិ និងកន្លែងដាក់ឥវ៉ាន់នៅខាងលើអ្នកដំណើរ Wifi ទូរទស្សន៍ និងប្រព័ន្ធផ្ដល់ព័ត៌មានតាមវីដេអូ។ល។
រថភ្លើងល្បឿនលឿននេះដែលនាំយកពីប្រទេសម៉ិកស៊ីកូ មានបណ្តោយប្រវែង ១៨ម៉ែត្រ ទទឹង ២ម៉ែត្រកន្លះ អាចដឹកភ្ញៀវបានចំនួន៧៨នាក់ ក្នុងល្បឿន៨០ទៅ១០០គីឡូម៉ែត្រក្នុង មួយម៉ោង និងល្បឿនជាមធ្យមពី ៧០ទៅ៨០ គីឡូម៉ែត្រក្នុងមួយម៉ោងទៅតាមស្ថានភាពផ្លូវ៕