• 2019-01-24 03:19:24
  • ចរាចរណ៍

​មិនត្រឹមបំបាត់រោងបុណ្យ រោងការលើផ្លូវនោះទេ កម្លាំងប៉ូលីសក៏ចេញសម្រួល៤ពេល/១ថ្ងៃដែរ

  • 2019-01-24 03:19:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 31

ចន្លោះមិនឃើញ

វិធានការ​មួយ​ទៀត​ ក្នុង​ការ​រំដោះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ ឯកឧត្តម​ ឃួង ស្រេង​ គណៈ​អភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​បាន​បញ្ជា​ដល់​ស្នង​ការ​នគរបាល​រាជធានី​ភ្នំពេញ និង​បញ្ជា​ការដ្ឋាន​រាជ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ​ ត្រូវ​អនុវត្ត​ដូចជា៖

សមកិច្ចកំពុងសម្រួលចរាចរណ៍
  • បន្ថែម​កម្លាំង​នគរ​បាល​ចរាចរណ៍​ ដោះស្រាយ​បញ្ហា​ចរាចរណ៍​ តាម​បណ្ដា​គោល​ដៅ​កកស្ទះ​ នៅ​ចន្លោះ​ម៉ោង​មមាញឹក​ រួមមាន៖ ចាប់​ពី​ម៉ោង​ ៧ ដល់ ៨:៣០ និង​ម៉ោង​ ១១ ដល់​ ១២:៣០នាទី​ ​ថ្ងៃត្រង់​។ ចាប់​ពី​ម៉ោង​ ១៣:៣០ ដល់១៤:៣០នាទី និង​ ម៉ោង​ ១៧ ដល់​ ១៩ នាទី​។

  • ត្រូវ​រៀប​ចំ​ផែន​ការ​លម្អិត​ ដើម្បី​បំបែក​កន្លែង​ភូមិសាស្ត្រ​ស្មុគស្មាញ ដូច​ជា​មូលដ្ឋាន​ជុំវិញ​ផ្សាររដ្ឋ-ឯកជន ចំណុច​ផ្លូវ​ប្រសព្វ​ តំបន់​ទីប្រជុំ​ជន​ធំ និង​តំបន់​កកស្ទះ​ថ្មី​ -រៀប​ចំ រថយន្ត​ស្ទូច ដើម្បី​សហការ​ជាមួយ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​ទាំង​១២​ ដើម្បី​អនុវត្ត​វិធាន​ការ​ច្បាប់

ជាង​នេះ​ទៀត​ រដ្ឋបាល​រាជធានី​ ក៏​នឹង​ចាត់​វិធាន​ដល់​ម្ចាស់​រថយន្តទាំង​ឡាយ​ ដែល​ចត​មិន​គោរពស្លាក​សញ្ញា​ និង​ការ​ឈប់ ឬចត​​នៅ​កន្លែង​ហាម​ឃាត់​ដូចជា​ នៅ​លើ​ទ្រូង​ផ្លូវ​ ចិញ្ចើម​ផ្លូវ​ ដែល​ទុក​បម្រុង​ឲ្យ​ថ្មើរជើង​, លើមុខគំនូស​ឆ្លងកាត់​ទទឹង​ផ្លូវ​ លើ​ផ្លូវ​សម្រាប់​ថ្មើរជើង​ កន្លែង​បម្រុងទុក​សម្រាប់​ឈប់​ , នៅគ្រប់ទីកន្ឡែង​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ច្រក​ចេញ​ចូល​ការ​ចត​ ឬការ​ឈប់​នៃ​យាន​ដទៃ​ទៀត​ លើ​ច្រក​ចេញ​ នៃអគារសាធារណៈ​ឬកន្លែង​ឯកជន​ជិតផ្លូវ​ប្រសព្វ​ ឬ​ផ្លូវ​បត់​ ការចត​ពីរជួរ ឬច្រើនជួរ​ទន្ទឹម​គ្នា និង​នៅកន្លែង​ដែល​មាន​សញ្ញា​ឈប​ និង​ហាម​ចត​ជាដើម​។

សូម​អាន​លម្អិត​សេចក្ដី​ប្រកាស​រំដោះ​ការ​កកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ខាង​ក្រោម៖ ​​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់