• 2019-02-12 02:54:24
  • ព័ត៌មាន

ត្រូវកែចេញជាបន្ទាន់ រឿងពលរដ្ឋបត់ស្ដាំពេលភ្លើងស្តុបក្រហម ត្រូវឈប់ផាកពិន័យ

  • 2019-02-12 02:54:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​បន្ថែម​ចំណុច​ជា​ច្រើន​ទៀត​ទៅ​លើ​ការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ភ្នំពេញ​តាម​រយៈការ​បង្កើត​ក្រុម​អន្តរាគមន៍​ពិសេស៣ក្រុម។ ក្រុម​អន្តរាគមន៍​ពិសេស​ទាំង​៣​ក្រុម​នេះ មាន​មុខ​ងារ​ជា​ច្រើន នៅ​ក្នុង​ការ​ដោះស្រាយ​រឿង​កកស្ទះ​នេះ។ ចំណុច​មួយ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ ឧត្ដម​សេនីយ៍ឯក ស ថេត បាន​​បញ្ជាក់​ថា ត្រូវ​កែ​ជា​បន្ទាន់​នៅ​ពេល​ពលរដ្ឋ​បត់ស្ដាំ​ទោះ​ភ្លើង​ស្តុប​ពណ៌​ក្រហម​ក៏​ដោយ ក៏​មិន​ត្រូវ​ផាក​ពិន័យ​ដែរ។

ឧត្ដម​សេនីយ៍ឯក ស ថេត

អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​ចេញ​គោលការណ៍​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​ទៀត​ដូចជា៖

  • មិន​ត្រូវ​ផាក​ពិន័យ​លើស​កំណត់

  • មិន​ត្រូវ​ឆ្លើយ​ដាក់​កូន​ចៅ​ពេល​មាន​បញ្ហា

  • នឹង​មាន​វគ្គ​បំប៉ន​វគ្គ​សិក្សា​ដល់​មន្ត្រី​នគរបាល​ចរាចរណ៍

គួរ​ឲ្យ​ដឹង​ថា ក្នុង​ច្បាប់​ស្តីពីចរាចរណ៍​ផ្លូវ​គោក​ត្រង់មាត្រា​១១ ចែងថា​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញពណ៌​ក្រហម​ជា​សញ្ញាឃាត់​ឲ្យ​ឈប់ អ្នកបើក​បរ​ត្រូវ​ឈប់​នៅ​បន្ទាត់​គំនូស​ពណ៌ស​ កាត់ទទឹង​ទ្រូង​ផ្លូវឬមុខគំនូស​សម្រាប់​​ថ្មើរ​ជើង​ឆ្លង​កាត់។ បើ​គ្មាន​ឧបសគ្គ​នៅ​ខាង​មុខ​យាន្តជំននិះ​នៅ​ខាង​ស្តាំបំផុត​អាច​បត់​ស្តាំ​បាន​ដោយ​ប្រុងប្រយ័ត្ន លើកលែង​តែមាន​ភ្លើង​សញ្ញាព្រួញក្រហម​ហាម​បត់ស្តាំ។ នេះ​បើតាម​មាត្រា​ដដែល។

ក្នុង​អនុក្រឹត្យ​ស្តីពីការ​ពិន័យអន្តរការណ៍​ មាត្រា៨ ចែងថា​អ្នកបើក​បរ​ល្មើស​នឹង​ភ្លើង​សញ្ញា​ចរាចរណ៍​ត្រូវ​ពិនិ័យជា​ប្រាក់​ចំនួន២៥ ០០០រៀល​សម្រាប់​អ្នក​បើកបរម៉ូតូ ឬត្រីចក្រយានយន្ត ៥០ ០០០រៀល សម្រាប់​រថយន្ត​ធុនស្រាល និង​១សែនរៀល​សម្រាប់អ្នកបើក​រថយន្ត​ធុន​ធ្ងន់៕

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម