• 2019-02-15 03:12:44
  • ព័ត៌មាន

ថា ៤លើកកន្លងមកអត់បានចូលរួម តែលើកនេះកុំហួសឱកាសបានញ៉ាំអាហារឆ្ងាញ់ៗដោយសេរីឱ្យសោះ

  • 2019-02-15 03:12:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

ដូចដឹងស្រាប់ហើយថាវិទ្យាស្ថានម្ហូបអាហារកម្ពុជា (Academy of Culinary Arts Cambodia-ACAC) ដែលបណ្ដុះបណ្ដាលលើជំនាញ ផ្នែកបដិសណ្ឋារកិច្ច សិល្បៈនៃការចម្អិនម្ហូបអាហារ ព្រមទាំងជំនាញបង្អែម ធ្វើនំ និងដុតនំ លំដាប់អន្តរជាតិ ស្របតាមបទដ្ឋានអាស៊ាន និងក្រមសីលធម៌ការងារប្រទេសស្វីស ហើយទទួលស្គាល់ដោយមហាវិទ្យាល័យគ្រប់គ្រងសណ្ឋាគារ និង បដិសណ្ឋារកិច្ចដ៏ល្បីនៅទីក្រុងលូសឺន ប្រទេសស្វីស (Swiss Hotel Management Academy Lucerne ឬ SHL) បានបើកដំណើរការនៅកម្ពុជាជាង ២ឆ្នាំមកហើយ ក្នុងនោះក៏ទទួលបានការគាំទ្រពីសំណាក់សិស្សពីគ្រប់មជ្ឈដ្ឋានផងដែរ។

ដំណឹងល្អសម្រាប់អ្នកដែលស្នេហាវិស័យម្ហូបអាហារ ឬអ្នកចូលចិត្តញ៉ាំ វិទ្យាស្ថានម្ហូបអាហារកម្ពុជា នឹងរៀបចំកម្មវិធីដ៏ធំមួយគឺបើកឱ្យចូលរួម ទស្សនាដោយសេរី (Open House) លើកទី៥ នៅថ្ងៃ ២៣ កុម្ភៈ ២០១៩ ចាប់ពីម៉ោង ៩ព្រឹក ដល់ ២រសៀលនេះហើយ។ ជាមួយគ្នានេះសាលាក៏មានរៀបចំកម្មវិធីពិសេសៗជាច្រើនសម្រាប់ទទួលអ្នកដែលបានចូលរួមមានដូចជា៖

  • ញ៉ាំអាហារសម្រន់ បង្អែម និង ភេសជ្ជ: គ្រប់មុខ ដោយសេរីនិងឥតគិតថ្លៃ
  • ប្រកួតរចនាលើនំខេ ចំពោះអ្នកឈ្នះនឹងទទួលរង្វាន់ជាទីគាប់ចិត្ត
  • លេងល្បែងកម្សាន្តសប្បាយៗជាច្រើន
  • ការធ្វើបទបង្ហាញ ការចែករំលែករាល់ព័ត៌មានទាំងអស់របស់វិទ្យាស្ថាន កម្មវិធីសិក្សា និងការផ្ដល់ប្រឹក្សាផ្សេងៗ
  • ប្រូម៉ូសិនពិសេសសម្រាប់សិស្សដែលចុះឈ្មោះចូលរៀនចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃកម្មវិធី នឹងទទួលបានឈុតកាំបិតរបស់ប្រទេសស្វីសមួយឈុតធំ

កម្មវិធីសប្បាយៗមានច្រើនបែបនេះហើយ អ៊ីចឹងនៅថ្ងៃ Open House ទាំងអស់គ្នាកុំភ្លេចបបួលក្រុមគ្រួសារ ក៏ដូចជាមិត្តភក្តិទៅចូលរួមដើម្បីបានស្វែងយល់ពី អាហារទាំងអ៊ឺរ៉ុប និងអាស៊ី ព្រមទាំងបានញ៉ាំអាហារឆ្ងាញ់ៗ ចម្អិនដោយចុងភៅមកពីបរទេសទៀតផង។ អ្វីដែលសំខាន់សម្រាប់ប្អូនៗដែលបានរៀនចប់ថ្នាក់ទី ១២ ហើយមកដល់ពេលនេះមិនទាន់បានចូលរៀនផ្នែកណាមួយនៅតាមសាកលវិទ្យាល័យទេ នេះជាឱកាសល្អមកដល់ហើយ បើគិតថាខ្លួនឯងមានដុងខាងម្ហូបអាហារ មកចូលរួមកម្មវិធី Open House នេះមក ដើម្បីទទួលបានបទពិសោធន៍ពីគ្រូជំនាញ និងដើម្បីដឹងកាន់តែច្បាស់ថាខ្លួនអ្នកពិតជាចូលចិត្តខាងម្ហូបអាហារ។ ជួបគ្នាថ្ងៃ ២៣ កុម្ភៈនៅ ACAC ណា!

សម្រាប់ព័ត៌មានបន្ថែម ឬចង់កក់កន្លែង អាចទាក់ទងតាមទូរសព្ទលេខ 011 767 136 / 099 5555 29 ផេកហ្វេសប៊ុក Academy of Culinary Arts Cambodia ទីតាំងផ្ទាល់អគារលេខ ២៣ ផ្លូវលេខ ១៣៩ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ (ផ្លូវទឹករាំផ្ការាំ ក្រោយសាលាជ័យថាវីបាក់ទូក)៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់