- 2019-02-21 05:02:15
- សេដ្ឋកិច្ច
គម្រោងព្រលានយន្តហោះថ្មី ប្រគល់ឲ្យមន្ត្រីជាន់ខ្ពស់ជាង២០រូប មើលការខុសត្រូវ
- 2019-02-21 05:02:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គម្រោងព្រលានយន្តហោះថ្មី ប្រគល់ឲ្យមន្ត្រីជាន់ខ្ពស់ជាង២០រូប មើលការខុសត្រូវ
ចន្លោះមិនឃើញ
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចបង្កើតគណៈកម្មការដើម្បីរៀបចំទីតាំងគម្រោងសាងសង់ឲ្យបានរលូន។
តាមសេចក្ដីប្រកាសបានកំណត់យក ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានដឹកនាំ និងអនុប្រធាន-សមាជិកក្រោមឱវាទចំនួន ២២រូប។
យោងតាមសេចក្ដីសម្រេចបានឲ្យដឹងថា គណៈកម្មការ មានភារកិច្ចដូចខាងក្រោម៖
គួររំលឹកថា គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី នឹងសាងសង់លើផ្ទៃដីទំហំប្រមាណ ២ ៦០០ហិកតា ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ក្រោមការវិនិយោគរួមគ្នារវាងក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពុង ឃាវសែ និងក្រុមហ៊ុនអភិវឌ្ឍន៍ពីប្រទេសចិន៕