
- 2019-03-04 10:52:59
- ចរាចរណ៍
សាលាក្រុងប្រកាសបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ឥតគិតថ្លៃ ដល់ម៉ូតូកង់បី និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក រយៈពេល២ខែ
- 2019-03-04 10:52:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាលាក្រុងប្រកាសបើកវគ្គបណ្ដុះបណ្ដាលច្បាប់ចរាចរណ៍ឥតគិតថ្លៃ ដល់ម៉ូតូកង់បី និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក រយៈពេល២ខែ
ចន្លោះមិនឃើញ
អ្នកបើកបរម៉ូតូកង់បី និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉ក នឹងទទួលបានការបណ្ដុះបណ្ដាលផ្នែកច្បាប់ចរាចរណ៍ឥតគិតថ្លៃ គិតចាប់ពីខែមីនា ដល់ខែឧសភា។ ក្រោយពីបញ្ចប់វគ្គបណ្ដាល អាជ្ញាធរមានសមត្ថកិច្ចនឹងចាប់ផ្ដើមរឹតបន្តឹងច្បាប់ ដោយមិនមានការលើកឡើងទៀតឡើយ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះកាលបរិច្ឆេតថ្ងៃទី ០១ មីនា កន្លងទៅថ្មីៗនេះ។
នៅក្នុងសេចក្ដីជូនដំណឹង ចុះហត្ថលេខាដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលសាលារាជធានីភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី ០១ មីនា កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់អ្នកបើកបរត្រីចក្រយានយន្ត និងទោចក្រយានយន្តសណ្ដោងរ៉ឺម៉កឲ្យដឹងថា កន្លងមក បងប្អូនប្រកបអាជីវកម្មដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញភាគច្រើនបានបើកបរយានយន្តលើដងផ្លូវដោយពុំមានប័ណ្ណបើកបរយានយន្តបានត្រឹមត្រូវ។
នៅក្នុងសេចក្ដីជូនដំណឹងបានបន្ថែមថា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ធានាបាននូវសុវត្ថិភាពដល់អ្នកដំណើរ និងដើម្បីឲ្យការធ្វើចរាចរស្របតាមច្បាប់ចរាចរណ៍ផ្លូវគោក រដ្ឋបាលរាជធានីភ្នំពេញបានចាត់ឲ្យមន្រ្តីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ រៀបចំវគ្គបណ្ដុះបណ្ដាលចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១៧ល្ងាច និងមានរយៈពេល២ខែ គិតចាប់ពីថ្ងៃសៅរ៍ទី០២ មីនា ដល់ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅអង្គភាពផ្ដល់ប័ណ្ណបើកបរយានយន្ត ផ្លូវលេខ ៥៩៨ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ក្រោយវគ្គបណ្ដុះបណ្ដាលអាចដាក់ពាក្យប្រឡងទ្រឹស្ដី និងប្រឡងដៃចង្កូត ដើម្បីទទួលបានបណ្ណបើកបរយានយន្តប្រភេទ (ក) ។
សេចក្ដីជូនដំណឹងបានបញ្ជាក់ទៀតថា ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល២ខែនេះ អាជ្ញាធរមានសមត្ថកិច្ចនឹងរឹតបន្តឹងអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោកជាធរមាន ដោយមិនមានការលើកលែងអធ្យាស្រ័យទៀតឡើយ។
សូមអានសេចក្ដីជូនដំណឹងទាំងស្រុងខាងក្រោមនេះ៖