
- 2019-03-07 06:52:21
- ចរាចរណ៍
លំអិតលក្ខណៈពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
- 2019-03-07 06:52:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លំអិតលក្ខណៈពិសេស ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
ចន្លោះមិនឃើញ
ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុ នឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៩ខាងមុខ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ នេះគឺជាផ្លូល្បឿនលឿនដំបូងបង្អស់ ដែលមានទុនវិនិយោគប្រមាណជា ១,៨៧ពាន់លានដុល្លារ ក្រោមរូបភាពវិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ យ៉ាងណាមិញលោកអ្នកប្រហែលមិនទាន់បានដឹងនៅឡើយនូវចំណុចពិសេស នៃផ្លូវល្បឿនលឿននេះ នៅឡើយ។
លោក វ៉ាស៊ីម សូរិយា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវល្បឿនលឿន( Express way) មានលក្ខណៈពិសេសមួយចំនួនដូចខាងក្រោម៖ - អាចធ្វើដំណើរប្រហែល ពីរម៉ោងដល់ខេត្តព្រះសីហនុ បើគិតល្បឿនជាមធ្យមត្រឹម ៩០គីឡូម៉ែត្រក្នុងម៉ោង លោកអ្នកនឹងត្រូវចំណាយពេលត្រឹមតែពីរម៉ោង ប៉ុណ្ណោះក្នុងចម្ងាយដី ១៩០គីឡូម៉ែត្រ ពីភ្នំពេញទៅដល់ ខេត្តព្រះសីហនុ។ មានបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០ ស.ម និងថ្មលាយកៅស៊ូ (ATB) ១២ ស.ម ពង្រីកទទឺងផ្លូវដល់ ២៤,៥ ម៉ែត្រ ខណ្ឌដោយសួនច្បារនៅកណ្ដាលទ្រូងផ្លូវ។
- មានរបងបិទជិត ការសាងសង់របងបិទជិត មានន័យថា មិនឱ្យមនុស្ស និងសត្វពាហណៈផ្សេងៗឆ្លងកាត់ ឬយានយន្តយន្តឆ្លងកាត់ទទឹងងបានទេ លុះត្រាទៅដល់ចំណុចប្រសព្វទើបអាចឆ្លងកាត់បាន។
ខ្នែងចុះចតចង់សំដៅកន្លែង ដែលឱ្យអ្នកដំណើរអាចឈប់ឡានបាននៅទីប្រជុំជន ឬទីក្រុង សំខាន់ៗ ដែលប្របនៅតាមបណ្ដោយផ្លូវល្បឿនលឿន។ ដូច្នេះនេះ គឺជាការបង្កលក្ខណៈងាយស្រួលមួយដល់អ្នកដំណើរ។
អ្នកដំណើរអាចធ្វើដំណើរបានលឿន រហ័ស និងមានសុវត្ថិភាព ខណៈអ្នកបើកបរអាចបើក ក្នុងល្បឿនចាប់ពី ៩០គីឡូម៉ែត្រ ទៅ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈ បច្ចុប្បន្នការធ្វើដំណើរតាមផ្លូវជាតិលេខបួនត្រូវចំណាយពេលរហូតដល់ ៥ម៉ោង ទៅ៦ម៉ោង។
រ៉ឺម៉កសណ្ដោង ឬយានយន្តកែច្នៃ ត្រូវហាមឃាត់ឆ្លងកាត់ផ្លូវល្បឿនលឿនដាច់ខាត ក្នុងនោះ លើកលែងតែម៉ូតូធំៗ ដែលមានកម្លាំងម៉ាស៊ីនលើសពី ១២៥ សេសេ ឡើងទៅ ទើបអនុញ្ញាតឱ្យបើកបរបាន។
យ៉ាងហោចមានស្ពានអាកាសរំលងលើផ្លូវល្បឿនលឿនចំនួន ៧ កន្លែង ឬ រូងខាងក្រោម ដើម្បីសម្រួលការធ្វើដំណើរ និងបញ្ចៀសការគ្រោះថ្នាក់ចរាចរណ៍។ លោកបានបន្ថែមថា ការកសាងផ្លូវល្បឿនលឿន(Express way) នេះត្រូវបានធ្វើឡើងក្នុងគោលបំណងជំរុញការអភិវឌ្ឍតំបន់ប៉ូលសេដ្ឋកិច្ចភ្នំពេញ-ព្រះសីហនុ ជំរុញកំណើនទេសចរ កាត់បន្ថយថ្លៃដឹកជញ្ជូន កាត់បន្ថយការកកស្ទះ នៅតាមបណ្ដោយផ្លូវជាតិលេខ៤។ ផ្លូវល្បឿនលឿនគ្រោងប្រើប្រាស់រយៈពេលសាងសង់ ៤៨ ខែ ដើម្បីសាងសង់៕