• 2019-03-14 03:41:48
  • សេដ្ឋកិច្ច

១០សន្លឹក មើលភ្នំពេញឲ្យច្បាស់! នេះហើយសម្រស់អគារខ្ពស់ទាប ដុះដូចផ្សិតនៅកណ្ដាលក្រុង

  • 2019-03-14 03:41:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រាជធានី​ភ្នំពេញ​​បច្ចុប្បន្ន​កំពុង​រីក​ដុះ​ឡើង​នូវ​អគារ​ខ្ពស់​សំបូរ​បែប​​ គ្រប់​កម្រិត ជា​ដំដែក​ទាក់ទាញ​វិស័យ​ទេសចរណ៍​ វប្បធម៌​ ជា​ពិសេស​វិស័យ​សេដ្ឋកិច្ច ​ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បេះដូង​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​អគារ​រីក​ដូច​ផ្សិត​​ មាន​ទាំង​អគារ​មជ្ឈមណ្ឌល​​​ពាណិជ្ជកម្ម និង​ការិយាល័យ​ សណ្ឋាគារ ខុនដូ លំនៅឋាន​ប្រណិត ​វីឡា និង​ផ្ទះ​ល្វែង​ខ្វាត់​ខ្វែង​ ត្រូវ​បាន​សាងសង់​ជាបន្តបន្ទាប់ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ជាក់ស្ដែង និង​កំណើន​ប្រជាពលរដ្ឋ​កាន់តែ​កើន​ឡើង​ជា​រៀង​រាល់ថ្ងៃ​។ អ្វី​ដែល​សម្គាល់​ខ្លាំង​នោះ​ គឺ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​អគារ​ខ្ពស់​ៗ​ចាប់​ផ្ដើម​ត្រដែត​ឡើង​តាយ​រយៈ​ការ​វិនិយោគ​ពី​ក្រុម​ហ៊ុន​ធំ​ៗ​របស់​បរទេស ជាពិសេស​វិនិយោគ​ពី​ប្រទេស​ចិន។

តាម​របាយ​ការណ៍​របស់​ក្រសួង​រៀប​ចំ​ដែនដី ​នគរូបនីយកម្ម និង​សំណង់ ឲ្យដឹង​ថា ​គម្រោង​អគារ​ខ្ពស់​ៗ​ចាប់​ពី​ ៥​ ជាន់​ឡើង​នៅ​រាជធានី​ភ្នំពេញ ​គិត​ចាប់​ពី​អនុវត្ត​រហូត​ដល់​ឆ្នាំ ២០១៨ មាន​ចំនួន ១ ២១៧អគារ និង​បុរី​លំនៅឋាន​ និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីគិតពីឆ្នាំ២០០៣ ដល់​ឆ្នាំ ២០១៨ មាន​ចំនួន ២៣៥ទីតាំង ។

តាម​អនុសាសន៍​​របស់​ឯកឧត្ដម ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​គូស​បញ្ជាក់​កន្លង​ទៅថា​ ប៉ែក​ខាងត្បូងរាជធានី​ភ្នំពេញ ​ជាតំបន់ប្រកបដោយសក្កានុពលខ្ពស់ ហ៊ុមព័ទ្ធទៅដោយ មជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅឋានប្រណីត និងជាតំបន់ប្រមូលផ្តុំ ទៅដោយឧទ្យានបុរី ប្រកបដោយប្រណីតភាព ក្នុងរាជធានីភ្នំពេញ។

គួរ​បន្ថែម​ថា​ ពេញ​មួយ​ឆ្នាំ​២០១៨​ ការសាងសង់​នៅ​ទូទាំង​ប្រទេស​មាន​ប្រមាណ ២ ៨៦៧គម្រោង ជាមួយ​ទុន​វិនិយោគ​ប្រមាណ ៥ពាន់​លាន​ដុល្លារ​លើ​ផ្ទៃ​ដី​ សរុប​ ១១ ៤២៧ ១៩០ម៉ែត្រការ៉េ ។ ​​​​

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់