• 2019-05-09 04:34:25
  • សេដ្ឋកិច្ច

ប្រាសាក់ បរិច្ចាគ​ថវិកា​ចំនួន 80 លាន​រៀល ជូន​ចំពោះ​កាកបាទ​ក្រហម​កម្ពុជា

  • 2019-05-09 04:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាក់​ ជា​គ្រឹះ​ស្ថាន​ឈរ​លេខ​រៀងទី 1 ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ និង​ជា​គ្រឹះស្ថាន​ធំ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំ​ទាំង 5 នៅ​កម្ពុជា​ បាន​បរិច្ចាគ​ថវិកា​ចំនួន 80 លាន​រៀល ជូន​ចំពោះ​កាកបាទក្រហម​កម្ពុជា​ក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី 156 ទិវា​ពិភព​លោក​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ក្រោម​ប្រធាន​បទ «ខ្ញុំ​ស្រលាញ់​កាក​បាទ​ក្រហម​កម្ពុជា» ដើម្បី​ចូល​រួមចំណែក​ក្នុង​សកម្មភាព​មនុស្ស​ធម៌ និង​អនុលោម​តាម​តម្លៃ​ស្នូល​របស់​ប្រាសាក់​ក្នុង​ការ​គាំទ្រ​សុខុមាលភាព​សង្គម។

  ព្រឹត្តិការណ៍​ទិវា​អន្តរជាតិ​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម 8 ឧសភា និង​អបអរខួប 100 ឆ្នាំ នៃ​ការ​បង្កើត​សហ​ព័ន្ធ​អន្តរជាតិ​ នៃ​សមាគម​កាក​បាទក្រហម អឌ្ឍចន្ទ​ក្រហម (1919-2019) បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​កាកបាទក្រហម​កម្ពុជា សមាជិក​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល ម្ចាស់​​ជំនួយ​ជាតិ និង​អន្តរជាតិ អ្នក​ស្ម័គ្រ​ចិត្ត​កាកបាទក្រហម​កម្ពុជា និង​អ្នក​តំណាង​គណៈ​កម្មការ​អន្តរជាតិ​កាកបាទក្រហម។

  លោក សាយ សូនី នាយក​ប្រតិបត្តិ​គ្រប់​គ្រង​​ទី​ផ្សារ​​នៃ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ប្រាសាក់ បាន​មាន​ប្រសាសន៍​ថា៖​ «ប្រាសាក់​បាន​ផ្សារ​ភ្ជាប់​ខ្លួន​យ៉ាង​សកម្ម​ទៅ​នឹង​កិច្ចការ​សង្គម​ជាច្រើន ដើម្បី​បង្កើត​ជា​គុណ​តម្លៃ​ និង​ផ្ដល់​ជា​ផល​ប្រយោជន៍​ជូន​សង្គម និង​ស្ថាប័ន​ទាំងមូល។​ ស្រប​ទៅ​នឹង​ទស្សនវិស័យ​ និង​ភាព​ទំនួល​ខុស​ត្រូវ​របស់​ស្ថាប័ន​ទៅ​នឹង​សង្គម ប្រាសាក់​ក៏​បាន​ចូលរួម​ក្នុង​កម្មវិធី​ជាច្រើន ដូចជា សាង​សង់​អគារ​បណ្ណាល័យ ឧបត្ថម្ភ​ការ​វះ​កាត់​មាត់​ឆែប ចូលរួម​ឧបត្ថម្ភ​ដល់​សិស្ស​ពូកែ ទិវា​អំណានជាតិ ការអប់រំ ខ្ញុំ​ស្រលាញ់​ប្រាក់​រៀល យល់​ដឹង​ពី​ហិរញ្ញវត្ថុ ចូល​រួម​បរិច្ចាគ​ឈាម គាំទ្រ​កម្មវិធី​​ពង្រឹង​សមត្ថភាព​របស់​យុវជន និង​ផ្ដល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ដល់​សហគមន៍​ជា​ដើម»។

  លោក សាយ សូនី​​ បានបន្ថែមថា ៖ «ប្រា​សាក់ ពិតជា​មាន​សេចក្ដីរីករាយណាស់​ដែល​បាន​ចូលរួម​គាំទ្រ​ដល់​សកម្មភាព​សង្គម និង​ការ​ជួយ​ជន​រងគ្រោះ​ដោយ​គ្រោះ​មហន្តរាយ និង​វិបត្តិ​ផ្សេងៗ ដោយ​ការ​បរិច្ចាគ​ទឹក​ប្រាក់​តាម​រយៈ​កាក​បាទ​ក្រហម​កម្ពុជា។ ប្រាសាក់​សង្ឃឹមថា ការ​បរិច្ចាគ​ថវិកា​នា​ពេលនេះ​ នឹង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​កាកបាទ​ក្រហម​កម្ពុជា​កាន់តែ​មាន​លទ្ធភាព​ទូលំទូលាយ​ជួយ​ដល់ជន​ងាយ​រងគ្រោះ​បន្ថែមទៀត»។​

សម្រាប់​ព័ត៌មាន​ផ្សេង​ៗ​ទាក់ទង​នឹង​ប្រាក់សាក់ អាច​ទាក់ទង​តាមរយៈ​លេខ

  • 023​ ​999​ ​911​ ​
  • 086​ ​999​ ​911​ ​
  • 096​ ​9​ ​999​ ​911​ ​

វិបសាយ​www.prasac.com.kh​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី