• 2019-05-10 08:50:28
  • សេដ្ឋកិច្ច

ក្រុម​ហ៊ុន​ស្រាបៀរល្បីឈ្មោះ​មួយ​ក្នុង​មួយ​ថ្ងៃ​អាច​ផលិត​បាន​ស្រាបៀរ​ជាង​២លាន​ដប និង​៤លាន​កំប៉ុង

  • 2019-05-10 08:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​ល្បី​ឈ្មោះ​មួយ​ដែល​មានទីតាំង​ផលិត​នៅ​ប្រ​ទេស​ថៃ​បាន​ឲ្យ​ដឹង​ថា​ក្នុង​មួយ​ថ្ងៃ​ខ្លួន​អា​ច​ផលិតស្រាបៀរ​បាន​ជាង​២លាន​​ដប និង​៤លាន​កំប៉ុង ឬ​ស្មើនឹង​ជិត​បី​លាន​លីត្រ។

កាលពី​​ពេល​ថ្មីៗនេះក្រុម​ហ៊ុន​​សា្របៀរ​លីអូ បាន​នាំ​ម្ចាស់ដេប៉ូ​ចែក​ចាយ​ស្រាបៀរ​លីអូ​ប្រចាំកម្ពុជា ពីតាម​បណ្តា​ខេត្ត ក្រុង​នានា ​ទៅទស្សនកិច្ច​នៅ​ក្នុង​រោងចក្រផលិត​ស្រាបៀរ ​លីអូ ​ដ៏ធំទំនើប​ នៅក្នុង​ខេត្ត ប៉ាង​លេន​ ប្រទេសថៃ​។

លោក Sorrasit Chatwattanakul អ្នក​ផលិត​ស្រាបៀរ​ដែល​មានពិសោធន៍​ជាង​១៦ឆ្នាំ​នៅប្រទេស​ថៃបាន​ឲ្យដឹង​ថា សមត្ថភាព​រោងចក្រផ​លិតស្រាបៀរ លីអូ នេះ អាច​ផលិត​បាន​ដល់ទៅ២,៦ លាន​ដប​ និង៤លាន​កំប៉ុង​ក្នុងមួយ​ថ្ងៃ ឬ​ស្មើនឹង២ ៩០០ ០០០​ លីត្រ ដោយ​ប្រើឧបករណ៍ និង​បច្ចេកវិទ្យាទំ​នើបចុង​ក្រោយ​ ដើម្បី​ផលិតស្រាបៀរមាន​គុណភាព​ខ្ពស់​ ហើយ​ដឹក​ជញ្ជូន​ទៅកាន់​ទីផ្សារ​នានាក្នុងរយៈ​ពេលពីរ​​ សប្តាហ៍​ រាល់​ពេលធ្វើការ​កម៉្មង់ទុក។

លោក Sorrasit Chatwattanakul បាន​បន្តថា គ្រប់​កំប៉ុង​របស់ស្រាបៀរ ​លីអូ មិន​ថាជា​ស្លាក​សញ្ញា​អក្សរថៃ​ ឬ​ស្លាក​សញ្ញា​អក្សរ​អង់គ្លេស​ទេសុទ្ធ​សឹងតែ​ត្រូវបាន​ផលិត​នៅក្នុង​រោងច​ក្រប្រទេស​ថៃតែមួយ ​ដែល​មាន​គុណភាព​ និង​រសជាតិ​ដូចគ្នា​។

លោក​ ឈឹម​ វឌ្ឍនៈ ​ជា​ម្ចាស់​ភោជនីយដ្ឋាន​ សែន​សប្បាយ​ ខេត្ត​សៀមរាប​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ៖ «ខ្ញុំពិត​ជារំភើបរីករាយ​ណាស់​ដែល​បាន​មក​រោងចក្រ​ផលិត​ស្រាបៀរ​ លីអូ​ នៅទី​នេះ​ អ្វី​ដែលពិសេស​នោះ ​គឺខ្ញុំបាន​ស្វែងយល់​ពី​ដំណើរ​ការ​នៃការ​ផលិត​ស្រាបៀរ ​លីអូ ​ដោយ​ប្រើឧបករណ៍ និង​បច្ចេកវិទ្យា​សុទ្ធ​តែទំនើបៗ»​។

ទាំង​នេះជាបទពិសោធន៍​ដ៏​អស្ចារ្យមួយ​ របស់​ដេប៉ូចែក​ចាយ​ប្រចាំ​កម្ពុជា ដែល​បាន​ចូលទស្សនាទី​តាំងផលិត​ស្រាបៀរលីអូ​ និង​បាន​ស្វែងយល់​អំពី​គុណភាព​ខ្ពស់​នៃ​សារធាតុផ្សំ ដែល​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុន​ផលិតស្រាបៀរ​លីអូ  និង​ស្តង់ដា​រ​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​គ្រប់​គ្រង​គុណ​ភាព​ព្រមទាំង​បច្ចេកវិទ្យា​កម្រិត​ខ្ពស់​ដែល​បានរួម​បញ្ចូល​គ្នា​ទៅក្នុង​ដំណើរការ​នៃ​ខ្សែចង្វាក់​ផលិត​ស្រា​បៀរ​។

ស្រាបៀរលីអូ ជា​ស្រា​បៀរដ៏​ពេញ​និយម​ និង​មាន​ការ​គាំទ្រ​​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​មាន​គុណភាព​ខ្ពស់​ រសជាតិ​ស្រាល​ស្រទន់ និង​ស័ក្តិសម​បំផុត​សម្រាប់​គ្រប់កម្មវិធី។ ​ស្រាបៀរ​ លីអូ​ កាន់​តែរីករាយ​លើស​ពី​ក្តី​ប្រាថ្នា៕

អត្ថបទ៖ Sponsored

មតិយោបល់