- 2019-05-16 07:25:16
- សេដ្ឋកិច្ច
ចែកគ្នាដឹងបងប្អូន ចាក់ឲ្យពេញៗទៅសាំងចុះថ្លៃវិញបន្តិចហើយ
- 2019-05-16 07:25:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែកគ្នាដឹងបងប្អូន ចាក់ឲ្យពេញៗទៅសាំងចុះថ្លៃវិញបន្តិចហើយ
ចន្លោះមិនឃើញ
ក្រសួងពាណិជ្ជកម្មឲ្យដឹងថាតម្លៃប្រេងសាំងធម្មតាចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទៅ៣១ ខែឧសភា នឹងមានតម្លៃទាបជាងកន្លះខែមុនបន្តិច។
ក្នុងសេចក្តីជូនដំណឹងមួយចុះផ្សាយនៅថ្ងៃនេះ ក្រសួងពាណិជ្ជកម្មឲ្យដឹងថាតម្លៃប្រេងសាំងធម្មតាលក់រាយក្នុងមួយលីត្រថ្លៃ៣៨០០រៀល ចុះ១៥០រៀល បើធៀបទៅនឹងកន្លះខែមុន ខណៈប្រេងម៉ាស៊ូតតម្លៃ៣៦៥០រៀល ចុះបាន៥០រៀលបើធៀបទៅនឹងកន្លះខែមុនដូចគ្នា។
តម្លៃនេះគិតចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្ដីជូនដំណឺងដដែល។
គួរបញ្ជាក់ថាកាលពី១៥ថ្ងៃមុនតម្លៃ ប្រេងសាំងធម្មតាមួយលីត្រថ្លៃ៣៩៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ៣៧០០រៀល៕