• 2019-05-19 04:35:00
  • សេដ្ឋកិច្ច

កសិករ​ហូឡង់​សរសេរ​បម្រាម​ផង ពឹង​ឲ្យ​គេ​ជួយ​បក​ប្រែ​ផង ព្រោះ​ខ្លាច​​ទេសចរ​ចិន

  • 2019-05-19 04:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាល​ផ្កា​ដាច់​កន្ទុយ​ភ្នែក​នៅ​ក្បែរ​ឆ្នេរ​សមុទ្រ​ខាង​ជើង​របស់​ប្រទេស​ហូឡង់​គឺ​ជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​នៅនិទាឃ​រដូវ ដែល​​មាន​ដូចជា​ផ្កា​ធូលីប ផ្កា​លឿង ផ្កាស៊ីបេរី និង ផ្កា​ដទៃ​ទៀត​ជា​ច្រើន​រីក​ស្គុះស្គាយ​ប្រែក្លាយ​តំបន់​នេះ​​មាន​ពណ៌​រស់រវើក ធ្វើ​ឲ្យ​​ទេសចរ​ជុំវិញ​ពិភពលោក​ទប់ចិត្ត​មិន​ជាប់។

ហូឡង់​ត្រូវ​បាន​គេ​​ប្រសិទ្ធិនាម​ថាជា ដែនដី​ធូលីប។ ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ជា​ច្រើន ពិសេស​ភ្ញៀវ​ចិន​សម្រុក​ទៅ​មើល​ផ្កា​ធូលីប​​ តំបន់​វាល​ផ្កា​ទាំង​នោះ​ក៏​កំពុង​រង​ការ​ជាន់​កម្ទេច​ពី​សំណាក​ទេសចរ។

កាលពី​ឆ្នាំ​លោក យុទ្ធនាការ​សរសេរ​បម្រាម​មាន​ភាសា​អង់គ្លេស​ផង ភាសា​ចិន​ផង ដើម្បី​ទប់ស្កាត់​ទេសចរ​ពី​ការ​សម្រុក​ចូល​ទៅ​ក្នុង​ចំការ​ផ្កា។ Simon Pennings កសិករ​ម្នាក់​បាន​និយាយ​ប្រាប់ AP ថា​​គាត់​មាន​គម្រោង​ដាក់ "​ទូត​សុឆន្ទៈ"​ ជា​ច្រើន​នាក់​នៅ​តាម​ចំការ​​ដើម្បី​ពន្យល់​ទេសចរ​ថា​ហេតុអ្វី​បាន​ជា​ពួកគេ​មិន​គួរ​ចូល​ទៅ​ក្នុង​វាល​ផ្កា។

បុរសហូឡង់ឈ្មោះ Simon Pennings បានពន្យល់ពីបដាមួយដែលសរសេរអក្សរអង់គ្លេសនិងចិនថា "សូម​រីករាយ​ជាមួយ​ផ្កា ហើយ​មេត្តា​គោរព​មោទនភាព​របស់​យើង"

ផ្ទាំង​បដា​ជា​២​ភាសា​អាន​ថា "សូម​រីករាយ​ជាមួយ​ផ្កា ហើយ​មេត្តា​គោរព​មោទនភាព​របស់​យើង" ប៉ុន្តែ​បដា​ទាំង​នេះ​មិន​អាច​​រារាំង​ទេសចរ​ពី​ការ​ចូល​ទៅ​នែបនិត្យ និង ជាន់​ឈ្លី​ផ្កា​​ដ៏​ស្រស់​បំព្រង​ទាំង​នោះ​បាន​ទេ។

​ហូឡង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចំនួន ៥០% បន្ថែម​ទៀត​នៅ​កន្លះ​ទសវត្ស​ក្រោយ ពី ១៨​លាន ​នាក់​ក្នុង​ឆ្នាំ ២០១៨ ដល់​ប្រមាណ ២៩​លាន នាក់​ក្នុង​ឆ្នាំ ២០៣០។ នេះ​បើ​តាម New York Post។

មន្រ្តី​ទេសចរណ៍​ហូឡង់​បាន​និយាយ​ថា​ទេសចរ​បាន​កើន​ឡើង​រាប់​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ ហើយ​ត្រូវ​បាន​រាយការណ៍​ថា​បាន​ "បំផ្លាញ" តំបន់​ទេសចរណ៍​ល្បីៗ​មួយ​ចំនួន​របស់​ប្រទេស​នេះ ហើយ​ថា ភ្ញៀវ​​ទេសចរ "ច្រើន​មិន​ប្រាកដ​ថា​ល្អ​ទេ"។

រដ្ឋ​អំណាច​ហូឡង់​និយាយ​ថា​ពួកគេ​នឹង​ ឈប់​ផ្សព្វផ្សាយ​ថា​ប្រទេស​គេ​ជា​គោលដៅ​ទេសចរណ៍​ទៀត​ហើយ ហើយ​វិធានការ​បន្ទាប់​ពួកគេ​នឹង​​រៀបចំ​ទេសចរ​ឲ្យ​​បង្វែរ​​គោលដៅ​​ទៅ​កាន់​តំបន់​មិន​សូវ​ល្បី​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស ដូច្នោះ "តំបន់​ជា​ច្រើន​ផ្សេង​​ទៀត និង ប្រជាជន​ក្នុង​ស្រុក​នឹង​ទទួល​បាន​ផល​ពី​អ្នក​ទេសចរ"៕

អាន៖ ចិន​គ្រប់គ្រង ៥៨% នៃ​​អចលនទ្រព្យ​ពិភពលោក

ប្រភព៖ AP ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់
អត្ថបទពេញនិយម