• 2019-05-23 05:30:00
  • សេដ្ឋកិច្ច

ទៅស្រូបវីតាមីន Sea នៅកោះឋានសួគិ៍ឆ្នេរភ្លោះ ទេសភាពស្អាតកប់នៅរដូវនេះ

  • 2019-05-23 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាល​ខ្សាច់​ស​ក្បុស ជាមួយ​ទេសភាព​ស្រស់​ត្រកាល​ មាន​ដើម​ដូង​ត្រ​ឈឹង​ត្រ​ឈៃ​នៅ​កោះ​ឋាន​សួគិ៍​ ឆ្នេរ​ភ្លោះ ​ ពិត​ជា​ត្រូវ​ចិត្ត​សម្រាប់​​អ្នក​ចង់​លម្ហែរ​កម្សាន្ត ឲ្យ​ខួរ​ក្បាល​ស្រលះ​ល្អ ​ចៀស​ផុត​ពី​ទុក្ខ​កង្វល់។

​​​​ចំណាយ​​ត្រឹម​១​ម៉ោង ២០​នាទី ​ជិះ​នាវា​ល្បឿន​លឿន ​ចេញ​ពី​ផែ​ឆ្នេរ​អូ​ឈើ​អូ​ទាល ក្នុង​តម្លៃ ២៥ ​ដុល្លារ ​សម្រាប់​ទៅ​មក ​អ្នក​ទេសចរ​នឹង​ប្លែក​អារម្មណ៍ ​ពេល​ទៅ​ដល់​កោះ​​ទេស​ភាព​ស្អាត​គ្មាន​ពីរ​នេះ។ ងូត​ទឹក​សមុទ្រ​លេង ​ថត​រប​ស្ទីល​ប្លែក​ៗ​ជាមួយ​មិត្តភ័ក្ដិ ជិះ​ទូក​បណ្ដែត​អារម្មណ៍​លេង​​នៅ​លើ​កោះ ទោះ​ទុក្ខ​ធំ​ប៉ុណ្ណា ​ក៏​រលាយ​រសាត់​បាត់​អស់​ដែរ។ លើស​ពី​នេះ ​ ​ក៏​មាន​ផ្ទះ​បឹង​កាឡូ​​ប្រកប​ដោយ​ផា​សុក​ភាព ​​រួម​ទាំង​តង់ ​ដែល​លោក​អ្នក​អាច​ជួល​សម្រាប់​​គេង យ៉ាង​រ៉ូមែន​ទិក។

​ក្រៅ​ពី​នោះ ​ក៏​មាន​ការ​បង្ហោះ​គោម​នា​ពេល​រា​ត្រី ​ ដុត​ត្រី អាំង​សាច់ គ្រឿង​សមុទ្រ​ស្រស់​ៗ រាំ​លេង​ជាមួយ​មិត្តភ័ក្ដិ​ថ្មី​ៗ ​និង​ភ្ញៀវ​ទេសចរ​ផ្សេងទៀត យ៉ាង​សប្បាយ​រីក​រាយ។​

រូបភាព៖ កោះឋានសួគិ៍ ឆ្នេរភ្លោះ Page

​ចុចអាន៖ ​លង់ហើយឆ្នេរតាបារាំង! វាលខ្សាច់សក្បុស សូម្បីទេសភាពតាមផ្លូវក៏ស្អាត ចង់ទៅលេងភ្លាមៗ

អត្ថបទ៖ លឹម សុនា

មតិយោបល់