• 2019-05-24 04:55:27
  • សេដ្ឋកិច្ច

Condo ជីប ម៉ុង លែន ចាប់​សម្ពោធ​ផ្ដល់​តម្លៃ​ពិសេស និង​ការ​ទិញ​បង់​​រំលស់​ឥត​ការ​ប្រាក់​រហូត​ដល់ ២ឆ្នាំ

  • 2019-05-24 04:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 24

ចន្លោះមិនឃើញ

ក្រុមហ៊ុន ជីប ម៉ុង លែន បើក​សម្ពោធ​លក់​ជា​ផ្លូវការ ផាក លែន ខុនដូ ធីខេ ស្ថិត​នៅ​​ក្នុង​តំបន់​សែនសុខ ដែល​កំពុង​អភិវឌ្ឍ​ខ្លាំង ​និង​នៅ​ជិត​តំបន់​ពាណិជ្ជកម្ម​សំខាន់ៗ​ដូចជា Chip Mong Sen Sok Mall, Makro, Global House ,ផ្សារ AEON, ​TK Avenue មន្ទីរពេទ្យ សាលារៀន និង ភោជនីយដ្ឋាន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ ផាក លែន ខុនដូ ធីខេ ស្ថិត​នៅ​លើ​ផ្លូវ​ម៉ុងរិទ្ធី ដែល​មាន​ចម្ងាយ​ត្រឹម​តែ ​300 ​ម៉ែត្រ​ពី​រង្វង់​មូល​កាំកូ។

ផាក លែន ខុនដូ ធីខេ មាន​កម្ពស់ ​២៦ជាន់ ជាមួយ​នឹង​ចំណត​រថយន្ត​កម្ពស់​បួន​ជាន់ សួន​កុមារ​ធំ​ទូលាយ ក្លឹប​ហាត់ប្រាណ​ទំនើប អាង​ហែល​ទឹក​លើ​អាកាស កន្លែង​ធ្វើ​ការ​រួមគ្នា (Co-working Space) ផ្លូវ​សម្រាប់​រត់​ហាត់​ប្រាណ​លើ​អាកាស (Jogging Track) សូន​ច្បារ​លើ​អាកាស​សម្រាប់​លម្ហែ​កាយ  និង​ទីលាន​លើ​អាកាស ​(​​Sky Pavillion) សម្រាប់​រៀបចំ​កម្មវិធី​ជួបជុំ​ផ្សេងៗ។ ផាក លែន ខុនដូ ធីខេ ត្រូវ​បាន​សាងសង់​ពី​ស្ថាបត្យកម្ម​ដ៏​ល្អ​ឯក​ដើម្បី​ផ្ដល់​លំនៅឋាន​ដ៏​រឹងមាំ និង ទំនើប​ទាន់​សម័យ​ជូន​អតិថិជន។

ថ្លែង​ក្នុង​កម្មវិធី​សម្ពោធ លោក លាង ហេនរី អគ្គនាយក​ក្រុមហ៊ុន ជីប ម៉ុង លែន បាន​មាន​ប្រសាសន៍​ថា «ផាក លែន ខុនដូ ធីខេ ត្រូវ​បាន​បង្កើត​ឡើង​បន្ថែម​ពី​លើ​ប្រភេទ​គម្រោង​លំនៅដ្ឋាន​ផ្ទះ​វីឡា និង​ហ្សបហោស៍ របស់​យើង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ និង​និន្នាការ​របស់​មនុស្ស​សម័យ​ថ្មី ដែល​និយម​ជ្រើស​យក​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ និង​មាន​ផាសុកភាព សុវត្ថិភាព សេវាកម្ម​ចម្រុះ ទីតាំង​អំណោយ​ផល និង​ជាពិសេស​ការ​ស្នាក់​នៅ​ ដែល​ប្រកប​ដោយ​ស្តង់ដារ។»

ក្នុង​ថ្ងៃ​បើក​លក់​នេះ​ផងដែរ​ យើង​សង្កេត​ឃើញ​ថា ​មាន​ការ​ចូលរួម​គាំទ្រ​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​ដើម្បី​សាក​សួរ​ព័ត៌មាន​បន្ថែម ក៏​ដូចជា​ទស្សនា​បន្ទប់​គំរូ​ពិត​ផង​ដែរ។ លោក​អ្នក​អាច​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ដ៏​ស្រស់​ស្អាត​នេះ​បាន​ភ្លាមៗ ដោយ​បង់​ត្រឹម​តែ $499 ក្នុង​មួយ​ខែ ក៏​ដូចជា​ការ​បញ្ចុះ​តម្លៃ​ពិសេស​រហូត​ដល់ 5% និង ការ​បង់​រំលស់​ឥត​ការ​ប្រាក់​រហូត​ដល់ ២ ឆ្នាំ​ទៀត​ផង។

សម្រាប់​លោក​អ្នក ដែល​មាន​ចំណាប់​អារម្មណ៍​លើ​គម្រោង​ថ្មី​នេះ អាច​អញ្ជើញ​មក​សាក​សួរ​ព័ត៌មាន​នៅ​ការិយាល័យ​លក់​ផ្ទាល់ ឬ ទំនាក់​ទំនង​ទូរសព្ទ​លេខ 061 997 888

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់