- 2019-06-05 03:30:00
- សេដ្ឋកិច្ច
ស្មានសួននៅជប៉ុន! តាមពិតផ្កាស្មៅពណ៌ផ្កាឈូក ខេត្តបាត់ដំបង រីកស្គុះស្គាយស្អាតខ្លាំងកម្រជួប
- 2019-06-05 03:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មានសួននៅជប៉ុន! តាមពិតផ្កាស្មៅពណ៌ផ្កាឈូក ខេត្តបាត់ដំបង រីកស្គុះស្គាយស្អាតខ្លាំងកម្រជួប
ចន្លោះមិនឃើញ
សួនផ្កាពណ៌ផ្កាឈូកយ៉ាងធំល្វឹងល្វើយ កំពុងឆាបចិត្តភ្ញៀវជាតិនិងអន្តរជាតិចង់ទៅលេងកម្សាន្ត និងថតរូបលេង យ៉ាងអន្ទះអន្ទែង។ មើលមួយភ្លែត លោកអ្នកអាចគិតច្រលំថាជាវាលសួនផ្កានៅប្រទេសជប៉ុនមិនខាន ប៉ុន្តែតាមពិតវានៅក្នុងប្រទេសកម្ពុជា ក្នុងទឹកដីខេត្តបាត់ដំបងនោះទេ។
អ្នកដែលបានឃើញទិដ្ឋភាពវាលស្មៅពណ៌ផ្កាឈូកនេះ សុទ្ធតែទប់ចិត្តមិនបានចង់ទៅផ្តិតរូបភ្លាមៗនៅទីនោះ ជាមួយស្ទីលថតរូបដើម្បីលំហែកម្សាន្ត។
បើតាមការឲ្យដឹង វាលស្មៅពណ៌ឆើតនេះ ដុះនៅលើដីទំនេរចោលមួយកន្លែងនៅតាមដងផ្លូវទៅកាន់ទឹកធ្លាក់ថ្មដាចម្ការធុរេន ស្រុកសំឡូត ដោយចូលតាមផ្លូវភ្នំចម្បាំងចម្ងាយប្រហែល២គីឡូម៉ែត្រខាងស្ដាំដៃ។
ទិដ្ឋភាពក្នុងការផ្ដិតបានស្អាតបំផុតសម្រាប់អ្នកចង់ថតរូប គួរទៅប្រសិនជានៅពេលព្រឹកព្រលឹម៕
Credit រូបថត:So Neang