• 2019-06-07 05:42:02
  • ព័ត៌មាន

ដំណឹងល្អ! អាហារូបករណ៍ទៅរៀននៅសិង្ហបុរីពីសាកលវិទ្យាល័យល្បីឈ្មោះ បើកផ្តល់ជូននិស្សិតខ្មែរហើយ

  • 2019-06-07 05:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់​ទៅ​រៀន​នៅ​សិង្ហបុរី? ឱកាស​ល្អ​មកដល់​ហើយ វិទ្យាស្ថាន​គ្រប់​គ្រង​សិង្ហបុរី Singapore Institute of Management Global Education (SIM GE) ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​​កម្រិត Diploma ជាច្រើន​កន្លែង​​ សម្រាប់​សិស្ស​​ឆ្នើម​ដែល​ទើប​បញ្ចប់​វិទ្យាល័យ នៃ​បណ្ដា​ប្រទេស​នានា​អាច​ដាក់​ពាក្យ​​ទៅ​​បន្ត​ការ​សិក្សា​បាន សម្រាប់​ជំនាញ ៖

អាហារូបករណ៍​នេះ​រ៉ាប់​រង​ទៅ​លើ​ថ្លៃ​សិក្សា​ប៉ុណ្ណោះ និង​មាន​រយៈពេល​អប្បបរមា ស្របតាម​កម្មវិធី សិក្សា​ដែល​ត្រូវ​ឲ្យ​រៀន​។

លក្ខខណ្ឌ​ជ្រើស​រើស៖

  • ជា​និស្សិត​អន្តរជាតិ​ថ្មី​ដែល​មាន​បំណង​ចង់​​រៀន​កម្មវិធី​ Diploma ​ផ្ដល់​ជូន​ដោយ SIM GE

  • ត្រូវ​មាន​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ ពិន្ទុ​ល្អ​ ឬ មាន​សញ្ញាប័ត្រ​ដែល​មាន​តម្លៃ​ស្មើ

  • ​​​​​ខ្លាំង​ពូកែ​ក្នុងភាព​ជា​អ្នក​ដឹក​នាំ និង ​ជំនាញ​ទំនាក់ទំនង។

រួស​រាន់​ឡើង! ចាប់​ផ្ដើម​ទទួលពាក្យ​ពី​ថ្ងៃ​នេះ រហូត​ដល់​ថ្ងៃ​ទី ២៨ មិថុនា ២០១៩ ដោយ​ឈប់​ទទួល​ពាក្យ​ត្រឹម​ម៉ោង ៣ ររសៀល។​

ការ​សុំ​អាហារូបករណ៍​ចែក​ជា ​២ ដំណាក់​កាល ៖

. ដំបូង​តម្រូវ​ឲ្យ​សិស្ស​និស្សិត​ទាំង​អស់​​ដាក់​ពាក្យសុំ​​ចូល​រៀន​ជា​មុន​សិន (​admission application) តាម​អនឡាញ https://www.simge.edu.sg/admissions/how-to-apply/

. ក្រោយ​ទទួល​បាន​ការ​បញ្ជាក់​ឲ្យ​ចូល​រៀន ត្រូវ​បំពេញ​ពាក្យសុំ​អាហារូបករណ៍ និង ឯកសារផ្សេងៗ។ ដើម្បី​ទាញ​យក​ពាក្យ​សុំ​អាហារូបករណ៍ សូមចុចទីនេះ។​

សូម​ផ្ញើ​ពាក្យ​សុំ​អាហារូបករណ៍​ដែល​បាន​បំពេញ​រួច​ តាម​រយៈ​ប្រៃសណីយ៍ មក​កាន់​អាសយដ្ឋាន​ Service Quality Department, SIM Headquarters , 461 Clementi Road, Singapore 599491 ឲ្យ​បាន​មុន​ម៉ោង ៣រសៀល នា​ថ្ងៃ​ទី ២៨ មិថុនា ២០១៩

SIM ផ្តល់​ជូន​អាហារូបករណ៍ ២ ដង​ជា​រៀង​រាល់​ឆ្នាំ ក្នុង​ខែ​មេសា និង តុលា។ ប្រសិនបើ អ្នក​ខក​ខាន​ដាក់​ពាក្យ​ឲ្យ​បាន​មុន ថ្ងៃ​ទី ២៨ មិថុនា សម្រាប់​អាហារូបករណ៍​ខែ​តុលា​ខាង​មុខ​នេះ អ្នក​អាច​ដាក់​ពាក្យ​​សុំ​អាហារូបករណ៍​កំឡុង ខែ​តុលា​ដល់​ខែ​ធ្នូ សម្រាប់​អាហារូបករណ៍​ខែ​មេសា ឆ្នាំ២០២០។

មាន​ចម្ងល់​ទាក់ទង​នឹង​អាហារូបករណ៍​នេះ សូម​អ៊ីម៉ែល មក​កាន់​ ​scholarship@sim.edu.sg

  • សម្រាប់​ព័ត៌មាន​លម្អិត​ពី SIM Diploma Program សូម​ចូលទៅ វិបសាយ​ www.simge.edu.sg/programmes/programme-listing

  • ​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅវិបសាយ www.simge.edu.sg

អត្ថបទទាក់ទង​៖ មកស្គាល់សាកលវិទ្យាល័យគ្រប់គ្រងធំបំផុតនៅសិង្ហបុរី ល្បីសម្បូរនិស្សិតអន្តរជាតិរៀនច្រើនជាងគេ

អត្ថបទ៖ លីដា

មតិយោបល់