• 2019-06-20 03:07:16
  • ព័ត៌មាន

មានតែ APP នេះក្នុងទូរស័ព្ទដៃអ្នក ធានាបានការបញ្ចុះតម្លៃច្រើនក្រាស់ក្រែល!

  • 2019-06-20 03:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើអ្នកមានដឹងទេ? ជាមួយនឹងកម្មវិធីស្មាតហ្វូនវីង Wing Money App លោកអ្នកអាចធ្វើប្រតិបត្តិការជាច្រើនដោយមិនប្រើសាច់ប្រាក់។ ជាងនេះទៅទៀត អតិថិជនក៏អាចប្រើប្រាស់សេវាកម្ម WingPay ដែលជាសេវាកម្មទូទាត់ប្រាក់ដោយស្គេនកូដ QR សម្រាប់ទូទាត់នៅតាមបណ្តាហាងជាង ៣០០០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។

ជាមួយនឹងភាពងាយស្រួលក្នុងការទូទាត់ប្រាក់ ដោយស្កេនកូដ QR អតិថិជនក៏អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ និងប្រូម៉ូសិនជាច្រើន នៅពេលដែលគាត់ធ្វើការទូទាត់ប្រាក់ដោយប្រើ WingPay នៅតាមបណ្តាហាងជាដៃគូរបស់វីងផងដែរ។

ចង់ដឹងថាហាងណាខ្លះដែលបញ្ចុះតម្លៃ ពេលធ្វើការទូទាត់ប្រាក់តាមរយៈ WingPay មកមើលតារាងខាងក្រោមទាំងអស់គ្នា៖

• ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៣០% លើការទិញត្បូងតាមរយៈ CodaShop

• ទទួលបានការបញ្ចុះតម្លៃ ២០% ពេលទូទាត់ថ្លៃហ្គាសសម្រាប់យានយន្តនៅស្ថានីយ៍ LPG

• ទទួលបានការបញ្ចុះតម្លៃ ៥% ពេលទូទាត់ថ្លៃសាំងនៅស្ថានីយ៍ Sokimex

• ទទួលបានការបញ្ចុះតម្លៃ ៣០% លើការទិញសំបុត្រកុន និងភេសជ្ជៈ នៅរោងកុន Legend Cinema

• ទទួលបានការបញ្ចុះតម្លៃ ២០% ពេលប្រើប្រាស់ Wing SOHO Club Mastercard ជាលើកដំបូងសម្រាប់ទិញឥវ៉ាន់ ឬម្ហូបអាហារ នៅតាមបណ្តាហាងរបស់សូហូគ្រុបដូចជា Bonchon, Crocs, Rokku, Birkenstock, និងជាច្រើនទៀត។ សម្រាប់រយៈពេលមួយឆ្នាំពេញអតិថិជនក៏នឹងទទួលបានការបញ្ចុះតម្លៃ១០%ផងដែរ។

• បញ្ចុះតម្លៃ ១០% ពេលទូទាត់ថ្លៃម្ហូបអាហារនៅភោជនីយដ្ឋាន Orussey Seafood។

• បញ្ចុះតម្លៃ ២០% នៅហាងនំប៉័ង ABC។

WingPay គឺជាមុខងារមួយក្នុងចំណោមមុខងារដែលមានអត្ថប្រយោជន៍ជាច្រើន នៅលើកម្មវិធីស្មាតហ្វូនវីង ដែលអនុញ្ញាតឱ្យអតិថិជនបង់វិក្កយបត្រ បញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ បង្កើតលេខកូដទូទាត់តាមអនឡាញ និងជាច្រើនទៀត។

ទាន់គេបញ្ចុះថ្លៃ កុំភ្លេចចែករំលែកព័ត៌មាននេះទៅកាន់មនុស្សជាទីស្រលាញ់ផងណា៕ អ្នកអាចដំឡើងកម្មវិធីស្មាតហ្វូនវីង ដោយខ្លួនអ្នកផ្ទាល់ សម្រាប់ទូរស័ព្ទប្រព័ន្ធ Android៖ https://bit.ly/2mO5fXR ឬទូរស័ព្ទប្រព័ន្ធ IOS៖ https://apple.co/2o4b5nN

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម