• 2019-06-24 04:32:32
  • ព័ត៌មាន

បើក​សាខា​ថ្មី Watch Empire បន្ថែម​យុទ្ធសាស្ត្រ​ថ្មី​ឱ្យ​អតិ​ថិ​ជន​កាន់តែ​ជាប់​ចិត្ត

  • 2019-06-24 04:32:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យើង​និយាយ​ពី Watch Empire យុវ​វ័យ​ជា​ច្រើននឹង​ស្គាល់​ពី​ម៉ាក​នាឡិកា​ដៃ Ice-Watch ។ ហើយ​អតិ​ថិ​ជន​វ័យ​កណ្ដាល​ក៏​មិន​តិ​ច​ដែរ ដែល​ជា​អ្នកគាំទ្រ​ទៅលើ​ម៉ាក​នាឡិកាដៃ Nautica Versus Versace និង Boccia ។

ថ្មីៗ​នេះ​ក្រុមហ៊ុន​ Watch Empire ទើប​តែបើក​សាខា​ថ្មី​របស់ខ្លួន​នៅឯ​ផ្សារ​ទំ​នើ​ប The Olympia Mall បាន​នាំចូល​ម៉ាក​នាឡិកាដៃ​Superdry ដែល​មកពី​ប្រទេស​អង់គ្លេស​​ ដើម្បី​បន្ថែម​ជូន​នូ​វ​ជ​ម្រើ​សកាន់តែ​ច្រើន​ដល់​អតិ​ថិ​ជន​របស់ខ្លួន ។

នៅក្នុង​ថ្ងៃ​បើ​ក​សម្ភោ​ធ​សាខា​ថ្មី​នេះ​ផងដែរ​​ កញ្ញា ​ហ៊ី​​ ច័ន្ទ​សម្ផស្ស ជា​អ្នក​គ្រប់​គ្រង​ម៉ាក​នាឡិកាដៃ Superdry នេះ​បាន​ថ្លែងឱ្យដឹងថា៖ “ ចំណុច​ពិសេស ដែល​ក្រុមហ៊ុន​បាន​នាំចូល​នាឡិកា​ដៃ Superdry មកកាន់​ប្រទេស​កម្ពុជា គឺ​បាន​ផ្អែកលើ​កត្តា​ ៣យ៉ាង៖

កញ្ញា ​ហ៊ី​​ ច័ន្ទ​សម្ផស្ស

១. ម៉ូតរ​បស់ Superdry មាន​ច្រើន​ប្រភេទ ទាំង​ប្រភេទ analog watch និង Digital Watch

២. Superdry មិនមែន​ជា​នាឡិការ​ដៃ​សម្រាប់​អតិ​ថិ​ជន​តែមួយ​ប្រភេទ​ទេ គឺ សម្រាប់​គ្រប់​គ្នា ។ ដោយ​សារភាព​សំបូរបែប របស់​ផលិតផល ដូច​នេះ​អតិថិជន​គ្រប់​វ័យ​ប្រាកដជា​អាច​ស្វែង​រក​បាន​នូ​វ​ម៉ូត​ដែល​ខ្លួន​ពេញចិត្ត ។

៣. តម្លៃ​របស់ Superdry ទាប​ហួស​ការស្មាន ។

Superdry នឹង​ផ្ដល់ជូន​តម្លៃ​ចាប់ពី 74$ ឡើងទៅ ។ ប៉ុន្តែ​ប្រសិនបើ​អតិ​ថិ​ជន​ទិញ​ទាន់​ពេលដែល​កំ​ពុង Promotion នោះ នាឡិកា​ជាច្រើន​នឹង​ត្រូវ​លក់​ក្នុងតម្លៃ ត្រឹម​តម្លៃ 50$ ឬ​ក្រោមនេះ​ទៀ​ត ។​ដូច​នេះ​សូម​តាមដាន Page Facebook Superdry Watch Cambodia អោយបាន​ច្រើន ដើម្បី​ទទួលបាន​ព័ត៌​មាន​ពី​Superdry ។ “

ការនាំមក​ជូន​នូ​វ​ផលិតផល​ថ្មី ដែល​មាន​ច្រើន​ជ​ម្រើ​សហើយ​ផ្គួ​ប​នឹង​តម្លៃ​ទាប​ទៀ​ត​នោះ គឺជា​យុទ្ធសាស្ត្រ​ដែល​នឹង​ធ្វើអោយ​អតិ​ថិ​ជន​របស់ Watch Empire ដកចិត្ត​មិន​រួច​នោះឡើយ ។

គួរបញ្ជាក់​ផង​ដែលថា ក្នុងឱកាស​បើក​សាខា​ថ្មី និង នាំមក​ជូន​នូ​វ​ផលិតផល​ថ្មី​នេះ ផលិតផល​ជាច្រើន​របស់ Watch Empire នឹង​ធ្វើកា​រប​ញ្ចុះ​តម្លៃ រហូតដល់​ ៣០% ។ ដោយឡែក​ម៉ាក Superdry ដែល​ទើបនឹង​នាំចូល​នេះ​វិញ គឺ​មាន​ការ​ប​ញ្ចុះ​តម្លៃ​រហូតដល់ ៤០%​ឯ​ណោះ ។

លេខ​ទំនាក់ទំន​ង Watch Empire The Olympia Mall

  • Ice-Watch , Boccia , Superdry : 092 85 1000​
  • Versus Versace, Nautica: 087 85 1000

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទពេញនិយម