- 2019-07-02 06:24:25
- សេដ្ឋកិច្ច
អាកាសចរវៀតណាម គ្រោងដំណើរការជើងហោះហើរត្រង់ពីរទៀតទៅកាន់ជប៉ុន
- 2019-07-02 06:24:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសចរវៀតណាម គ្រោងដំណើរការជើងហោះហើរត្រង់ពីរទៀតទៅកាន់ជប៉ុន
ចន្លោះមិនឃើញ
ក្រុមហ៊ុនអាកាសចរឯកជនវៀតណាម Vietjet Air គ្រោងនឹងបើកជើងហោះហើរត្រង់ពីរខ្សែបន្ថែមទៀតពីទីក្រុងហូជីមិញនិងដាណាង ទៅកាន់ទីក្រុងតូក្យូនៅក្នុងឆ្នាំនេះ។
វៀតណាមរំពឹងថាអាចនឹងចាប់ផ្ដើមជើងត្រឡប់ពីហូជីមីញទៅតូក្យូជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី ១២ខែកក្កដានេះតទៅ។ ការហោះហើរ នឹងត្រូវចំណាយពេល ៦ម៉ោងសម្រាប់មួយជើងៗ ហើយចំណែកឯជើងហោះហើរពីដាណាង ទៅតូក្យូនឹងចាប់ផ្ដើមពីថ្ងៃទី ២៦ខែតុលាតទៅ។ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានចូលរួមការដាក់ដំណើរការក្នុងទីក្រុងតូក្យូកាលពីថ្ងៃចន្ទកន្លងទៅអំឡុងពេលកិច្ចប្រជុំ G20 ក្នុងទីក្រុង Osakaដែលត្រូវបញ្ចប់កាលពីថ្ងៃសៅរ៍។
គួរឲ្យដឹងថា បច្ចុប្បន្ននេះ វៀតណាមកំពុងដំណើរការជើងហោះហើរត្រង់ចំនួន ៣ខ្សែរវាងវៀតណាម និងជប៉ុនដោយមាន ហូជីមីញ-អូសាកា, ហាណូយ-អូសាកា និងហាណូយ-តូក្យូ៕