• 2019-07-22 04:59:27
  • សេដ្ឋកិច្ច

ឡូយណាស់! ២​ថ្ងៃ​នៅ​ពិព័រណ៍អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម​ សប្បាយហើយ បានកាដូទៀត

  • 2019-07-22 04:59:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 26

ចន្លោះមិនឃើញ

សម្រាប់​អ្នកបាន​ចូលរួម​ទស្សនា​ការដាក់បង្ហាញ​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម​កាលពី​សប្តាហ៍​មុន​នេះ​ពិតជា​​​អស្ចារ្យ។ ពិព័រណ៍នេះ​បានធ្វើឡើង​រយៈពេលពីរ​ថ្ងៃពេញ​គឺទី ២០ និង ២១ ចាប់ពី​ម៉ោង ១០ ព្រឹក​ដល់​ម៉ោង ៩ យប់​នៅ​សាល​ផ្សារ​ទំនើប​អ៊ីអនម៉ល​សែនសុខ(Aeon Mall Sen Sok City)។

កម្មវិធី​នេះ​ធ្វើឡើង​ជារៀងរាល់​ឆ្នាំ​ដោយមាន​ការដាក់​បង្ហាញ​ផលិតផល​និង​សេវាកម្ម​ពីក្រុមហ៊ុន​អាជីវកម្ម​​​ជា​ច្រើន​​ប្រភេទ។ អ្វី​ដែល​គួរអោយ​ភ្ញាក់ផ្អើល​នោះ​គឺ​ការចូលរួម​ដោយសេរី​ដោយបានទស្សនា​នៅតាម​ស្តង់​​នីមួយៗ​ហើយ​ក៏​បានមាន​ឱកាស​ភ្លក់អាហារ ភេសជ្ជៈ កាដូ ការលេងហ្គេម​ងាយៗ​ជាដើម។

កាន់តែ​ពិសេស​ជាងនេះ​ទៅទៀត​គឺ​ការធ្វើ​បទបង្ហាញ​ពីសំណាក់​វាគ្មិន​​ទាំង ១៦ រូប​មកពី​វិស័យ​ផ្សេងៗ​គ្នាដែល​បាន​ទាក់ទាញ​សម្រាប់​អ្នកដែល​មានគំនិតចង់​បង្កើត​អាជីវកម្ម​​ក៏ជា​ទទួល​បាន​ការចែក​រំលែក​បទពិសោធន៍​របស់​វាគ្មិន​នៅលើ​វេទិកា។

កញ្ញា អ៊ុក លក្ខិណា ជា​អ្នកចូលរួម​ពិព័រ​បាន​និយាយថា៖ «កម្មវិធី​នេះ​ពិតជា​ល្អ​សម្រាប់​អ្នក​ដែល​ចង់​បង្កើត​អាជីវកម្ម​ហើយ​ក៏អាច​ទទួលបាន​ចំណេះដឹង​ថ្មីៗ​ពី​វិស័យ​ផ្សេងៗ។ ម្យា៉ងវិញទៀត​ញុម​មកចូលរួម​នេះ​ជា​លើក​ទីមួយ​ទទួល​បានកាដូ​ច្រើន​គួរសម​តាមស្តង់​មួយមួយ។»

ពិព័រណ៍​អាជីវកម្ម​ខ្នាតតូច​ និង​មធ្យម​លើក​ទី ២ ឆ្នាំ​២០១៩ នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្រុមហ៊ុន​​ ANUSSA​ ​ដែល​មានអ្នក​ចូលរួម​យ៉ាងហោច​ណាស់ ៤០០០ នាក់ជាង៕

អត្ថបទ៖ សុវណ្ណ ស្រីពីន

មតិយោបល់
អត្ថបទថ្មី