- 2019-07-24 04:44:32
- ព័ត៌មាន
អាជីវកម្មបង្កើតថ្មីចំនួន ១១ ជុំគ្នាបង្ហាញផែនការខ្លឺមៗរបស់ខ្លួន ថ្ងៃស្អែកនេះ
- 2019-07-24 04:44:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជីវកម្មបង្កើតថ្មីចំនួន ១១ ជុំគ្នាបង្ហាញផែនការខ្លឺមៗរបស់ខ្លួន ថ្ងៃស្អែកនេះ
ចន្លោះមិនឃើញ
អាជីវកម្មបង្កើតថ្មីៗចំនួន ១១ នឹងធ្វើបទបង្ហាញអំពីផែនការរបស់ពួកគេ នៅថ្ងៃទី ២៥ ខែ កក្កដា ២០១៩ នេះនៅអគារ Raintree ក្រោយត្រូវបានជ្រើសឲ្យចូលរួមការបណ្ដុះបណ្ដាលអាជីវកម្មថ្មីរយៈពេល៣ខែ ដោយកម្មវិធី SmartScale by Seedstars កាលពីខែ ឧសភា កន្លងទៅ។
SmartScale by Seedstar គឺជាកម្មវិធីជួយពន្លឿន និងជម្រុញអាជីវកម្មដែលទើបបង្កើតថ្មីនៅប្រទេសកម្ពុជា។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Mekong Strategic Partner (MSP) ដែលជាក្រុមហ៊ុនផ្តល់សេវាគ្រប់គ្រងការវិនិយោគ និងប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ និង Seedstars World ដែលជាសហគមន៍អន្តរជាតិសម្រាប់សហគ្រិន និងអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យានៅប្រទេសកំពុងអភិវឌ្ឍន៍។ កម្មវិធីនេះក៏មានការគាំទ្រពី គម្រោង Development Innovations របស់ USAID និងក្រុមហ៊ុន Smart Axiata។
អាជីវកម្មបង្កើតថ្មីដែលបានជ្រើសរើសសម្រាប់កម្មវិធី SmartScale ជំនាន់ទីមួយនេះរួមមាន៖
ក្នុងរយៈពេល៣ខែ អាជីវកម្មទាំង១១នេះ បានទទួលការបណ្ដុះបណ្ដាលពីគ្រូណែនាំ(Mentor)ចំនួនជាង២០នាក់។ ការអប់រំនេះ គឺក្នុងបំណងត្រៀមខ្លួនពួកគេសម្រាប់ទទួលការវិយោគ ដោយពង្រឹងភាពសក្តិសមនៃផលិតផលសម្រាប់ទីផ្សារ (Product-Market Fit) និងលទ្ធភាពសម្រាប់ពង្រីកអាជីវកម្មរបស់ខ្លួន។
កញ្ញា Adriana Collini ជា Senior Investment Associate របស់ Seedstars World បានមានប្រសាសន៍ថា៖ «ទោះបីជាប្រព័ន្ធ Ecosystem របស់អាជីវកម្មបង្កើតថ្មីនៅកម្ពុជាទើបតែមានការចាប់ផ្តើមនៅឡើយ ប៉ុន្តែស្ថាបនិកអាជីវកម្មក្នុងស្រុកមានការតាំងចិត្ត និងឆន្ទៈខ្ពស់នៅក្នុងការរៀនសូត្រ។ យើងខ្ញុំមានសេចក្តីរំភើបរីករាយក្នុងការចូលរួមចំណែកពង្រឹងប្រព័ន្ធ Ecosystem និងការរីកចម្រើនរបស់ក្រុមអាជីវកម្មបង្កើតថ្មីមួយនេះ តាមរយៈកិច្ចសហការជាមួយដៃគូរបស់យើង។»
កម្មវិធីនេះមានប្រធានបទដូចជា វិធីសាស្រ្តកំណត់អតិថិជននិងស្វែងយល់បញ្ហារបស់អតិថិជន យុទ្ធសាស្រ្តកំណើន និងការអនុវត្ត AARRR Funnel និងយុទ្ធសាស្រ្តគៀរគរទុន ។
កម្មវិធីនេះមានវគ្គថ្មីៗមួយចំនួនដូចជា សិក្ខាសាលាជាមួយគ្រូណែនាំក្នុងស្រុកនិងក្រៅស្រុក កិច្ចប្រជុំមួយទល់នឹងមួយជាមួយគ្រូផ្នែកសហគ្រិនភាព (Entrepreneur in Residence) អាហារពេលល្ងាចជាមួយនឹងដៃគូនៅក្នុងប្រព័ន្ធ Ecosystem ការសម្តែងនៃការ ធ្វើបទសម្ភាសន៍ជាមួយអតិថិជន និងពេលវេលាជំនួយបន្ថែមសម្រាប់ដោះស្រាយបញ្ហាទាក់ទិននឹងអាជីវកម្មរបស់ខ្លួន។
លោក Feiruz Ikhwan ជានាយកហិរញ្ញវត្ថុក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «កម្មវិធី SmartScale នេះរួមមានធាតុផ្សំជាច្រើនដែលចាំបាច់ក្នុងការជម្រុញគំនិត និងពង្រឹងសមត្ថភាពអាជីវកម្មនៅក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ។ ខ្ញុំសង្ឃឹមថា ការធ្វើបទបង្ហាញផែនការអាជីវកម្ម (Demo Day) នឹងបង្ហាញជូនភ្ញៀវជាតិនិងអន្តរជាតិអំពីវិស័យអាជីវកម្មបង្កើតថ្មីផ្នែកបច្ចេកវិទ្យា ដែលកំពុងមានការរីកលូតសាស់យ៉ាងឆាប់រហ័សនៅក្នុងព្រះរាជាណាចក្រកម្ពុជា។»
Demo Day នឹងប្រព្រឹត្តនៅថ្ងៃបិទកម្មវិធី SmartScale by Seedstarters នៅថ្ងៃទី ២៥ ខែ កក្កដា ២០១៩ នេះ។ ថ្ងៃបិទបញ្ចប់នេះ នឹងមិនត្រឹមតែផ្តល់ឱកាសដល់វិនិយោគិនជាតិនិងអន្តរជាតិ បានស្គាល់អាជីវកម្មបង្កើតថ្មីរបស់កម្មវិធី SmartScale ប៉ុណ្ណោះទេ ក៏ជាឪកាសដ៏ល្អមួយសម្រាប់អាជីវកម្មបង្កើតថ្មីធ្វើការទំនាក់ទំនងជាមួយវិនិយោគិន កម្មវិធីពន្លឿនអាជីវកម្ម សាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងរាជរដ្ឋាភិបាលផងដែរ។
ការចូលរួម Demo Day គឺឥតគិតថ្លៃ ហើយបើអ្នកចង់ចូលរួម អ្នកត្រូវចុះឈ្មោះតាមរយៈ SmartScale KH ៕