- 2019-08-06 09:04:19
- សេដ្ឋកិច្ច
សមាគមខ្មែរ-ចិន៖ វិនិយោគចិននៅកម្ពុជា អាចធ្វើឲ្យភ្នំពេញក្លាយជាប៉ារីសតូចមួយនៅបូព៌ា
- 2019-08-06 09:04:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមខ្មែរ-ចិន៖ វិនិយោគចិននៅកម្ពុជា អាចធ្វើឲ្យភ្នំពេញក្លាយជាប៉ារីសតូចមួយនៅបូព៌ា
ចន្លោះមិនឃើញ
លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍ សមាគមខ្មែរ-ចិននៅកម្ពុជា បានថ្លែងថាតាមរយៈការកើនឡើងនៃការវិនិយោគចិននៅកម្ពុជា នឹងចូលរួមបន្ថែមសោភណភាពគុណភាពសំណង់ និងស្ថាបត្យកម្មនៅទីក្រុងភ្នំពេញ និងធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនថែមទៀត។ លោកថ្លែងដូចនេះ ក្នុងសន្និសីទហ៊ួយប៉ាង ហួងសាន អ៊ិនធ័រណេសិនណល រៀល អ៊ីស្ទេត ក្រោមប្រធានបទ«ភាពប៉ិន ប្រសព្វ ហ៊ួយផាយ និងកិត្តិយសទីក្រុងភ្នំពេញ» ដែលបានធ្វើឡើងនៅសណ្ឋាគារ ហួងសាន កាលពីយប់ថ្ងៃទី ២ សីហា ២០១៩ កន្លងទៅនេះ
ក្នុងឱកាសនោះ ដែរក៏មានការចូលរួមពីអ្នកវិនិយោគ និងភ្ញៀវកិត្តិយសជាច្រើនដូចជាអ្នកឧកញ៉ាហ៊ុន តូ លោកជំទាវហ៊ុន គីមឡេង នេត សាវឿន និងភ្ញៀវកិត្តិយសជាតិអន្តរជាតិចិនប្រមាណ ៣០០នាក់ផងដែរ។
លោក សិន ឆាវ ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ហ៊ូយប៉ាង អ៊ីនធើណេសិនណល រៀល អ៊ីស្ទេត បានឲ្យដឹងថា ហ៊ូយប៉ាង អ៊ីនធើណេសិនណល គ្រុប បានបង្កើតឡើងជិត ២០ឆ្នាំ មកហើយ និងបានប្ដេជ្ញាពង្រីកខ្លួនក្នុងវិស័យអចលនទ្រព្យ និងរៀបចំពោះគោលដៅនៅ អាស៊ីអាគ្នេយ៍ដោយឈរជើងនៅទីក្រុងភ្នំពេញ។
ក្នុងឆ្នាំ ២០១៩ នេះ ហ៊ួយ ប៉ាង អ៊ីនធើណេសិន ណល រៀលអ៊ីស្ទេត បានបង្កើតស្នាដៃ ក្នុងការរស់នៅមួយសម្រាប់ប្រជាជនខ្មែរជាលើកដំបូងណោះ ហ៊ួយប៉ាង ហួងសាន អ៊ីនធើណេសិនណល ដែលជាគម្រោងមួយដែលមានទីតាំងស្ថិតនៅតំបន់មានសក្ដានុពលខ្ពស់ មានស្ថានទូតនានាចំនួន ៧ នៅជុំវិញ និងមានចម្ងាយតែមួយផ្លូវពីស្ថានទូតអូស្ត្រាលី និងចម្ងាយតែ ប៉ុន្មានរយម៉ែត្រពី ស្ថានទូតរូស្សី និង តំបន់ទេសចរសំខាន់ៗដូចជាវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ ផ្សារធំថ្មីជាដើម។
សាលពិព័រណ៍នៃគម្រោងនេះ (Showroom) មានទីតាំងនៅក្បែរសណ្ឋាគារហួង សាន អ៊ិនធឺណាសិនណល អគារលេខ ១៦៨ វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ភ្នំពេញ ។
សម្រាប់ព័ត៌មានបន្ថែមពីគម្រោងនេះ សូមទាក់ទងលេខ៖ 085 335 999 និង 085 336 999 ៕