• 2019-08-14 04:57:12
  • សេដ្ឋកិច្ច

ខ្លីតែខ្លឹម! ៣ ចំណុចគួរដឹងសម្រាប់សហគ្រិនវ័យក្មេងមុនចាប់ផ្តើមបើកអាជីវកម្ម

  • 2019-08-14 04:57:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចាប់​ផ្តើម​អាជីវកម្ម​ណាមួយ ​នរណា​ក៏​ត្រូវ​តែ​មាន​គម្រោង​ជា​ដាច់​ខាត​ទើប​អាច​ដំណើរការ​ទៅ​មុខ​ដោយ​រលូន​បាន។

កាល​ពី​ព្រឹក​ថ្ងៃ​ទី១៣ ​សីហា ​២០១៩ កន្លងទៅ​នេះ សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​បាន​រៀប​ចំ​សិក្ខា​សាលា​មួយ​នៅ​សាល​សណ្ឋាគារ​ ហ៊ីម៉ាវ៉ារី ​ដែល​មាន​ការ​ចូលរួម​ពី​សំណាក់​សហគ្រិន​វ័យ​ក្មេង បុគ្គលិក ក៏ដូចជា​សិស្សានុសិស្ស។

សិក្ខា​សាលា​នេះ​ធ្វើ​ឡើង​ក្រោម​​ប្រធានបទ «ភាពជា​សហគ្រិន​ និង​ការ​ចាប់​ផ្តើម​អាជីវ​កម្ម»​ ដោយ​ការ​ចូលរួម​ជា​វាគ្មិន​ល្បីៗ ដូចជា​ លោក Udes Chaskar ជា​ប្រធាន​ប្រចាំ​តំបន់​បច្ចុប្បន្ន World Startup Festival និង លោក ​ស៊ាង សុបញ្ញា ជាអនុ​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ ចូលរួម​ចែករំលែក​បទពិសោធន៍​ និង​ពិភាក្សា​យ៉ាង​ក្បោះ​ក្បាយ។

លោក ​ស៊ាង សុបញ្ញា ជាអនុ​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា

លោក ​ស៊ាង សុបញ្ញា ​បាន​​ចែករំលែក​បទពិសោធន៍​​ចាប់​​ផ្តើម​អាជីវកម្ម សម្រាប់​សហគ្រិន​វ័យ​ក្មេង ៣ ចំណុច​ត្រូវ​យល់​ដឹង​ ​​ដូចជា​៖

១ មាន​ដើម​ទុន​គ្រប់​គ្រាន់

ត្រូវ​ដឹង​ថា​ខ្លួន​មាន​ដើម​ទុន​គ្រប់​គ្រាន់ ឬ នៅ និង​ត្រូវ​មានគម្រោង​អាជីវកម្មច្បាស់លាស់​ ជា​ដំណាក់ ជាដំណាក់​កាល ដឹង​ច្បាស់​ថា​ខ្លួនត្រូវ​ធ្វើអ្វីខ្លះដើម្បីសម្រេចគោលដៅ​ក្នុង​អាជិវកម្មនោះ។

២ ដៃ​គូរ​សហការ

ត្រូវ​ដឹង​ថា​តើ​មាន​អ្នក​ណា​ខ្លះ​ជា​ដៃ​គូរ​សហការ​ចូលរួម​ជាមួយ​អ្នក។ ព្រោះ​ថា​បើ​អ្នក​​មាន​គ្នា​ច្រើន​ អ្នក​ក៏​មាន​គំនិត​ច្រើន ហើយ​ការ​ពិភាក្សា​ដោះ​ដូរ​​យោបល់​គ្នា​កាន់​តែ​ច្រើន នឹង​ធ្វើ​ឲ្យ​អ្នក​​កាន់​តែ​បែក​គំនិត​ដែរ​។

៣ សិក្សា​ពី​ទីផ្សារ

ប្រសិន​បើ​អ្នក​​មិន​ដឹង​ថា​ទីផ្សារ​កំពុង​ត្រូវ​ការ​អី​ផង​នោះ ​តើ​អ្នក​​ត្រូវ​បង្កើត​អ្វី​ដើម្បី​ឲ្យ​ត្រូវ​តម្រូវ​ការ​ទីផ្សារ​នោះ៕

លោក Udes Chaskar ជា​ប្រធាន​ប្រចាំ​តំបន់​បច្ចុប្បន្ន World Startup Festival

អត្ថបទ៖ សុវណ្ណ ស្រីពីន

មតិយោបល់