• 2019-08-15 10:16:50
  • សេដ្ឋកិច្ច

មេនូឡាយហ្វ៍ និង ABA ផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតដល់អតិថិជន

  • 2019-08-15 10:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ៧ សីហា ២០១៩ នេះ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា (Manulife Cambodia) ជាមួយធនាគារ ABA បានធ្វើសេចក្ដីប្រកាសជាផ្លូវការមួយ ស្តីពីការបង់បុព្វលាភរ៉ាប់រងតាមកម្មវិធី ABA Mobile បន្ថែមទៅលើកិច្ចសហការជាដៃគូចែកចាយធានារ៉ាប់រងតាំងពីឆ្នាំ ២០១៦។

ក្នុងថ្ងៃនោះដែរ លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានឲ្យដឹងថា ការបង់បុព្វលាភរ៉ាប់រងតាម ABA Mobile App របស់ធនាគារ ABA ជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ជួយឲ្យ មេនូឡាយហ្វ៍ សម្រេចបេសកកម្ម ក្លាយជាក្រុមហ៊ុនឈានមុខមួយផ្នែកឌីជីថលនៅក្នុងទីផ្សារ។

«ការសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសេវាបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជននេះ នឹងជួយពួកគាត់ ក្នុងការទូទាត់សេវាធានារ៉ាប់រងពីផ្ទះ ឬពីការិយាល័យរបស់ពួកគេតែម្តង បានយ៉ាងងាយស្រួល ហើយ មុខងារនេះនឹងនាំយកបន្ថែមនូវភាពងាយស្រួល ដល់អតិថិជនរបស់ធនាគារ ABA និងមេនូឡាយហ្វ៍ ហើយនឹងជួយពន្លឿនការវិវឌ្ឍរបស់ប្រទេស ឈានទៅរកសង្គមមួយដែលធ្វើការទូទាត់បែបឌីជីថលដ៏ទំនើបដោយមិន ចាំបាច់ប្រើសាច់ប្រាក់» នេះបើតាមប្រសាសន៍របស់លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA។

ដើម្បីស្វែងយល់លម្អិតពីកិច្ចសហការនេះ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ឹង ម៉េងគង់

មតិយោបល់
អត្ថបទថ្មី