• 2019-08-15 09:54:39
  • សេដ្ឋកិច្ច

លំនៅដ្ឋាន Agile Sky Residences៖ សករាជថ្មីនៃលំនៅ​ដ្ឋានប្រណិតនៅកម្ពុជា

  • 2019-08-15 09:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងអំឡុងឆ្នាំ ២០១៩ តំបន់អចលនទ្រព្យជាច្រើនរួមទាំងការអភិវឌ្ឍលំនៅដ្ឋាន ពាណិជ្ជកម្ម និងការអភិវឌ្ឍប្រើប្រាស់ចម្រុះត្រូវ​បានពង្រីកនៅលើទីផ្សារ។

ទោះជាយ៉ាងណាក៏ដោយលំនៅដ្ឋាននៅតែជាផ្នែកដ៏ធំបំផុតរបស់​ទីផ្សារ ហើយជាមួយនឹងភាព​ប្រសើរឡើងនៃហេដ្ឋារ ចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ការអភិវឌ្ឍពាណិជ្ជកម្ម និងការប្រើប្រាស់ចម្រុះកាន់ តែច្រើននឹងកើតឡើង ក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំខាងមុខ​។ នេះជាការលើកឡើងរបស់លោកស្រី Zhou Miao អ្នកគ្រប់គ្រង​ផែនការរបស់​ក្រុមហ៊ុន  Agile Sky Residences។

  គេយល់ច្បាស់ថាគម្រោង​​នេះ​មានសក្តានុពលខ្លាំង​នៅក្នុងប្រទេសកម្ពុជា។ គម្រោងលំនៅដ្ឋានធំបំផុតមួយដែល ត្រូវបានបង្កើតឡើងដើម្បីផ្លាស់ប្តូរទីផ្សារអចលនទ្រព្យគឺលំនៅដ្ឋាន​  Agile Sky Residences ។ លំនៅដ្ឋាន Agile Sky Residences បានបង្កើត​ជាមួយនឹងបេសកកម្មដ៏សាមញ្ញមួយគឺ៖ មានគោលបំណងចាប់ផ្តើមនូវ​​សករាជថ្មីនៃលំនៅដ្ឋាន​ប្រណិតនៅកម្ពុជា។

លោកស្រី Zhou បាន​មានប្រសាសន៍ថា  “លំនៅដ្ឋាន Agile Sky Residences គឺជាទីលំនៅដ្ឋាន​ល្អបំផុតសម្រាប់មនុស្សជំនាន់ថ្មី នៅក្នុងទីក្រុង។ ខុនដូនីមួយៗត្រូវបានរចនា​ឡើង​បែបស៊ីវិល័យ និងប្រើប្រាស់សម្ភារៈលំដាប់​ទំនើប​ ចុងក្រោយ​បង្អស់ និងគ្រឿងប្រើប្រាស់ក្នុងផ្ទះ ព្រមទាំង​គ្រឿងសង្ហារិមដែលមានគុណភាពខ្ពស់​” ។

រាជធានី​ភ្នំពេញមិនទាន់ត្រូវបានគេស្គាល់ជាទីក្រុងអាគារខ្ពស់ៗនៅឡើយទេ ប៉ុន្តែឆាប់​ៗនេះ​នឹង​មាន​ការផ្លាស់​ប្តូរ។ លំនៅដ្ឋាន​Agile Sky Residences គ្រោងនឹងក្លាយជាអគារខ្ពស់ជាងគេមួយនៅក្នុងប្រទេស។ អគារ​នេះ​មានកម្ពស់ ៤៤ ជាន់ និងមាន​ជិត ១០០០ យូនីត។

តើ​លំនៅដ្ឋាន​ Agile ស្ថិត​នៅ​កន្លែងណា?

គម្រោង  Agile Sky Residences Residence ស្ថិតនៅទីតាំងល្អមួយ​ក្នុងសង្កាត់បឹងកេងកង ៣ នៃរាជធានីភ្នំពេញ។ តំបន់នេះមាន​សេវាកម្មនៅជិត​ជាច្រើន​ដូចជា៖ សាលាអន្តរជាតិ មន្ទីពេទ្យ ហាងកាហ្វេ ភោជនីយដ្ឋាន និងសេវាកម្ម​ជាច្រើនទៀត។   លំនៅដ្ឋាន  Agile Sky Residences ស្ថិតនៅខាងស្តាំមហាវិថីព្រះមុនីវង្សដែលជាផ្លូវធំមួយក្នុងរាជធានីភ្នំពេញ។  មធ្យោបាយធ្វើដំណើរមានភាពងាយស្រួលនៅ  Agile Sky Residences។ លោកអ្នក​អាចធ្វើ​ដំណើរទៅមកបានលឿន និងរហ័ស។

ការវិនិយោគ​ទៅជាមួយ​ Agile

យូនីតនៅ  Agile Sky Residences Residences មានទំហំចាប់​ពី ៣៩ ទៅ ១១១ ម៉ែត្រការ៉េ។ យូនីត​នីមួយៗ​មានចាប់ពីប្រភេទ​ស្ទូឌីយោ រហូតដល់យូនីតដែលមានបន្ទប់គេងបី។ យូនីតទាំងអស់​ត្រូវបានធ្វើឡើង​មាន​បរិវេណ​ធំទូលាយ។ ការរស់នៅនៅក្នុងលំនៅដ្ឋាន   Agile Sky Residences Residences មានភាព​ធំទូលាយ និងមានផាសុកភាព។

លោកស្រី Zhou ជឿជាក់ថាលំនៅដ្ឋាន  Agile Sky Residences នឹងក្លាយជាជម្រើសលំនៅដ្ឋាន​ដ៏ពេញនិយមសម្រាប់អ្នកទិញ។ លោកស្រី​បានពន្យល់ថាគម្រោង​  Agile Sky Residences Residences ជាការអភិវឌ្ឍរបស់ក្រុមហ៊ុនដែលមានកេរ្តិ៍ឈ្មោះ ដែលអាចធានាបាននូវ សំណង់ដែលមានគុណភាពខ្ពស់។

លើសពីនេះទៅទៀតទីតាំងរបស់វាស្ថិតនៅចំកណ្តាលសង្កាត់បឹងកេងកង ៣ នៃរាជធានីភ្នំពេញ មានន័យថា វាអាចចេញចូលទៅតំបន់ពាណិជ្ជកម្មកណ្តាលនៃរាជធានីបាន​ងាយស្រួល​។ បើនិយាយពីការរចនាវិញមានលក្ខណៈប្លែកគេ និងល្អឥតខ្ចោះសម្រាប់ការរស់នៅ ឬការវិនិយោគ។

ការជួលមាន​ការ​កើនឡើងជាប្រចាំនៅរាជធានី​ភ្នំពេញពីមួយឆ្នាំទៅមួយឆ្នាំ។ លោកស្រី Zhou  បានបន្ថែមទៀតថាផលចំណេញពីការជួលត្រឡប់​មកវិញ​នៅ​រាជធានី​ភ្នំពេញគឺខ្ពស់ជាងគេលំដាប់ទីបួននៅលើពិភពលោក។ នេះមានន័យថានៅពេលទីផ្សារមានការលូតលាស់ល្អ វិនិយោគិនអាចរំពឹងថានឹងមានលំហូរនៃការជួល​ ត្រឡប់មកវិញខ្ពស់​ផងដែរ។

គម្រោងនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Agile Group ដែលជាក្រុមហ៊ុន​អភិវឌ្ឍន៍កំពូលទាំង ១០ នៅក្នុងប្រទេសចិនដែលគ្រប់ដណ្តប់លើវិស័យធំៗ ចំនួន ៨ រួមមាន៖ អចលនទ្រព្យ សេវាកម្មជីវិត ការអភិរក្ស ការអប់រំ សំណង់ ការគ្រប់គ្រងលំនៅដ្ឋាន ការវិនិយោគទុន និងការគ្រប់គ្រងអចលនទ្រព្យ​ពាណិជ្ជកម្ម។  Agile Sky Residences Residence ត្រូវបានរចនាដោយលោក Patrick Leung អ្នករចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញមួយ​រូប​មកពីហុងកុង ដែលបានឈ្នះពានរង្វាន់អន្តរជាតិជាង ២០០ ពានរង្វាន់។

ចូលរួម​​ជាមួយ​គម្រោង  Agile Sky Residences

គម្រោង  Agile Sky Residences បានចាប់ផ្តើមសាងសង់ហើយ។ មិនយូរទេ​គម្រោង​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​។  ការបញ្ចប់គម្រោងទាំងមូល និងការប្រគល់លំនៅដ្ឋាន​​គ្រោង​នឹង​ធ្វើ​ឡើង​នៅឆ្នាំ ២០២២ ។

គម្រោងនេះគឺជាជម្រើស​ដ៏ឆ្លាតវៃសម្រាប់មនុស្ស​គ្រប់​រូប​នៅក្នុង​ទីផ្សារអចលនទ្រព្យនៅរាជ​ធានី​ភ្នំពេញ។ លំនៅដ្ឋានដ៏អស្ចារ្យ​នេះ​អាចលក់ចេញយ៉ាងងាយស្រួលមុនពេលគម្រោង​ត្រូវ​បញ្ចប់។

សូម​កុំឱកាស​នេះ​កន្លង ​ហួសឲ្យ​សោះ​។ សូមផ្ញើសារ ឬទូរស័ព្ទមកយើងនៅ​ថ្ងៃនេះដើម្បីស្វែងយល់បន្ថែមអំពីគម្រោង  Agile Sky Residences៕

ព័ត៌មាន​លម្អិត សូម​ចុចទីនេះ https://www.realestate.com.kh/km/news/agile-sky-residences-a-new-era-of-luxury-home-in-cambodia/

អត្ថបទ៖ សំរិទ្ធ កុម្ភៈ

មតិយោបល់
អត្ថបទពេញនិយម