• 2019-08-20 04:03:31
  • ចរាចរណ៍

ដឹកសំពីងសំពោងបែបនេះត្រូវពិន័យ និង​ធ្វើ​កិច្ច​សន្យា​បែបណាខ្លះ?

  • 2019-08-20 04:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះបីជាមន្ត្រី​និង​អាជ្ញារ​ពាក់ព័ន្ធ​បានធ្វើ​ការ​អប់រំ ផ្សព្វផ្សាយ ​ជា​ច្រើនលើ​រឿង​ដឹក​ទំនិញ​លើស​ទម្ងន់ និង​មាន​ការ​ពិន័យ​ផង​ ក៏​នៅមាន​អ្នក​បើក​បរមួយ​ចំនួន​ទំនងជា​មិន​ទាន់​ដឹង​ច្បាស់ពី​ច្បាប់​ ឬ​នៅតែ​​មិន​ព្រមគោរពច្បាប់។

(ប្រ​ភព៖អធិការ​ដ្ឋាន​នគរបាលស្រុកអង្គស្នួល)

ករ​ណី​ដឹកទំនិញ​​សំពីង​សំពោង​​ក៏​ត្រូវ​ហាម​ឃាត់​​ ដោយ​តម្រូវ​ឲ្យ​ដាក់ទំនិញ​ចុះ និង​រងការ​ពិន័យ។ កាលពី​ម្សិលមិញ​មន្ត្រី​នគរបាលចរាចរណ៍​ស្រុក​អង្គស្នួល​បាន​ពិន័យ និង​តម្រូវ​ឲ្យ​អ្នក​បើក​បរ​ទម្លាក់​ទំនិញ​ចុះ​ដោយ​ហេតុ​តែ​ដឹក​ទំនិញ​សំពីងសំពោង​នេះ។​

តើ​ការ​ដឹក​ទំនិញ​សំពីង​សំពោង​បែបនេះ​ត្រូវ​ពិន័យ​ប៉ុន្មាន? បើតាម​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ ប្រ​ភេទ​រថ​យន្ត​ដឹកទំនិញ​នេះត្រូវ​ពិន័យ​ចំនួន​ប្រាំ​ម៉ឺន​រៀល និង​តម្រូវ​ឲ្យ​ទម្លាក់​ទំនិញ​ចុះ ហើយ​ធ្វើ​កិច្ច​សន្យា​ផង។

(ប្រ​ភព៖អធិការ​ដ្ឋាន​នគរបាលស្រុកអង្គស្នួល)

កិច្ច​សន្យា​មាន​ខ្លឹម​សារ​បែបណា​ខ្លះ? បើ​តាមិច្ច​សន្យា​ដែល​ប្រ​ភព​ខាង​លើ​ផ្សព្វ​ផ្សាយ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ម្ចាស់រថយន្ត ឬអ្នក​បើក​បរ​ត្រូវ​បញ្ឈប់​សកម្មភាព​ដឹក​ទំនិញ​សំពីងសំពោងទៀត ក្រោយពី​ទទួលការ​ណែនាំ។ ម្ចាស់​យានជំនិះ​គ្រប់ប្រ​ភេទ​ត្រូវ​មានឯកសារ​ចាំបាច់​ទាក់​​ទង​នឹង​យាន​របស់​ខ្លួន ឬយានអាជីវកម្មត្រូវ​មាន​ឯកសារ​ពាក់ព័ន្ធ​ជាប់​ខ្លួនជា​និច្ច។ លើ​សពីនេះទៅ​ទៀត​ក្នុង​កិច្ច​សន្យា​ អ្នក​បើក​បរ​ត្រូវ​ធានាថា​ខ្លួន​បើក​បរ​ដោយ​ប្រុង​ប្រ​យ័ត្ន និង​មិនបង្កឲ្យ​មាន​គ្រោះ​ថ្នាក់ចរាចរណ៍​ឡើយ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម