• 2019-09-02 03:33:02
  • សេដ្ឋកិច្ច

ឡាក់គីបឺរហ្គឺរ បើក​សម្ពោធ​ហាងថ្មី​នៅ​សាខា​ផ្សារ​ទំនើប​មីតថោនម៉ល ញុំា Free ហើយ​បាន​រង្វាន់​ទៀត

  • 2019-09-02 03:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន រៀលហ៊្វូដ​​ និង​ប៊េវើរីច ដែលជា​ម្ចាស់​ភោជនីយដ្ឋាន​បម្រើ​សេវាកម្ម​អាហារ​រហ័ស Quick Service Restaurant ដំបូងគេ​បង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអ្នកទាំងអស់​គ្នាធ្លាប់ស្គាល់​ថា «ឡាក់គីបឺរហ្គឺរ» ថ្មីៗ​នេះ​បានធ្វើការ​បើក​សម្ពោ​ធហាងថ្មី​នៅ​ផ្សារទំនើប មីតថោនម៉ល (Midtown Mall) ដែលមាន​ទីតាំងនៅ ផ្លូវ ២០០៤ កែងផ្លូវ ១៣B សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

  នៅក្នុង​ឱកាសបើក​សម្ពោធហាងថ្មី​នេះ​ដែរ ឡាក់គីបឺរហ្គឺរ មានការ​ផ្តល់ជូន​នូវកម្មវិធី​ពិសេសៗ​ជាច្រើន​ទៅដល់​អតិថិជន​របស់​ខ្លួន ដោយការ​ញុំា​បឺរហ្គឺរ​ឥតគិតថ្លៃ​ចំពោះ​អតិថិជន ៥០នាក់​ដំបូង ហើយ​អតិថិជន ៥០នាក់​បន្ទាប់​ទៀត គ្រាន់តែ​ចំណាយ ១,៩៩ ដុល្លារ​ប៉ុណ្ណោះ ក៏ទទួលបាននូវអាហារ​ ១ឈុត​ភ្លាមៗផងដែរ។​ បន្ថែមពីនេះទៅទៀត រាល់អតិថិជន​ទាំងអស់​ដែលចំណាយ​ចាប់ពី ៥ ដុល្លារ​ឡើងទៅ សុទ្ធតែ​ទទួលបាន​ថង់​សំណាង ដែល​មានរង្វាន់​ទាំងអស់ រហូតដល់ ៥០០​រង្វាន់។ ហើយអ្វី​ដែលកាន់តែ​ពិសេស​អស្ចារ្យ​ជាងនេះ​ទៅ​ទៀតនោះ គឺ​ការប្រកួត​ញុំាបឺរហ្គឺរ និង​កូកាកូឡា រយៈពេល៣​ថ្ងៃ ចាប់ពីថ្ងៃទី៣១ សីហា ដល់ថ្ងៃទី០២ កញ្ញា ២០១៩។​

  គួរបញ្ជាក់ថា ជយលាភីទី១ នឹង​ទទួលបាន​ទឹកប្រាក់​ចំនួន ៤០០ ដុល្លារ ជយលាភី​ទី២ទទួលបានទឹកប្រាក់ចំនួន ២០០ ដុល្លារ​​ និងជយលាភីទី៣ទទួលបានទឹកប្រាក់​ចំនួន ១០០ ដុល្លារ។ ការប្រកួតនេះ​ប្រព្រឹត្តទៅដោយ​ភាពរីករាយ និងមានអ្នកចូល​រួមលេងយ៉ាង​ច្រើន​ក្រៃលែង៕

អត្ថបទ៖ សំភី

មតិយោបល់