• 2019-09-09 09:33:55
  • ព័ត៌មាន

អបអរសាទរ! ធនាគារ ជីប ម៉ុង សម្ពោធសាខាថ្មីម្ដង ៣ ដំណាលគ្នា

  • 2019-09-09 09:33:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានបើកសម្ពោធ៣សាខាបន្ថែមទៀតព្រមៗគ្នា គឺសាខាបឹងសាឡាង សាខាផ្សារដើមថ្កូវ និងសាខាទួលគោក នៅព្រឹកថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ ជាមួយនឹងការផ្ដល់វត្ថុអនុស្សាវរីយ៍ពិសេសជូនអតិថិជន ដែលមកបង្កើតគណនីនៅសាខាថ្មីទាំង៣ ចន្លោះពីថ្ងៃទី៩ ដល់ ថ្ងៃទី ៣០ ខែកញ្ញា។

លោក យូ វ៉ាន់កាប់ អគ្គនាយកធនាគារ ជីប ម៉ុង បានលើកឡើងថា៖ «បើទោះបីយើងទើបនឹងបើកដំណើរការធនាគារ ជីប ម៉ុង បានត្រឹម៩ខែក្ដី ប៉ុន្តែអតិថិជនជាច្រើនបានគាំទ្រសេវាកម្មរបស់យើង ដូច្នេះថ្ងៃនេះយើងបានពង្រីកសាខាបន្ថែមទៀត សរុបធនាគាររបស់យើងមាន៥ទីតាំងហើយនៅរាជធានីភ្នំពេញ»។ សាខាបឹងសាឡាង ស្ថិតនៅអគារលេខ១៩H ផ្លូវ២៧១ សាខាផ្សារដើមថ្កូវ ស្ថិតនៅអគារលេខ៣៧ ផ្លូវ២៧១ និងសាខាទួលគោក ស្ថិតនៅអគារលេខ១៦ និង១៨ ផ្លូវ១៩២៨ ដែលជាទីតាំងថ្មី៣បន្ថែមពីលើការិយាល័យកណ្ដាល ស្ថិតលើមហាវិថីម៉ៅសេទុង និងសាខា នរោត្តម ស្ថិតនៅលើមហាវិថីព្រះនរោត្តម។

ឆ្លៀតឱកាសនេះដែរ លោក វ៉ាន់កាប់ ក៏បានលើកទឹកចិត្តសាធារណជនទូទៅ ជាពិសេសអ្នកដែលមានទីលំនៅជិតសាខាថ្មីខាងលើ អាចចូលរួមស្វែងយល់ពីសេវាកម្មធនាគារនិងប្រូម៉ូសិនថ្មីៗពិសេសៗនៅតាមទីតាំងខាងលើ។

គួរបញ្ជាក់ថា ធនាគារ ជីប ម៉ុង គឺជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង។ ធនាគារនេះអនុញ្ញាតិឱ្យអតិថិជនដកប្រាក់ដោយមិនបាច់ប្រើកាត និងអាចជ្រើសរើសលេខគណនីធនាគារដោយខ្លួនឯងបាន៕

អត្ថបទ ៖ រ័ត្ន

មតិយោបល់