- 2019-09-10 06:17:26
- សេដ្ឋកិច្ច
គួរឲ្យស្ដាយ! វិស័យទេសចរហុងកុង ធ្លាក់ចុះខ្លាំងមិនធ្លាប់មានជិត ២ទសវត្ស
- 2019-09-10 06:17:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ដាយ! វិស័យទេសចរហុងកុង ធ្លាក់ចុះខ្លាំងមិនធ្លាប់មានជិត ២ទសវត្ស
ចន្លោះមិនឃើញ
ឧស្សាហកម្មទេសចរក្នុងទីក្រុងហុងកុង បានធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានក្នុងរយៈពេលជិត ២ទសវត្សមកនេះ ក្រោយពេលដែលមានការតវ៉ានៅតាមដងផ្លូវពីក្រុមបាតុករចាប់តាំងពីខែមិថុនាមក។
យោងតាមរដ្ឋលេខាធិការសេដ្ឋកិច្ចលោក Paul Chan Mo-po ឲ្យដឹងតាមរយៈការបង្ហោះក្នុង Blog ផ្ទាល់ខ្លួនកាលពីថ្ងៃអាទិត្យថា ការមកដល់នៃភ្ញៀវទេសចរក្នុងទីក្រុងហុងកុង បានធ្លាក់ចុះប្រមាណជា ៤០%កាលពីខែសីហា បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០០៣មក ដោយកាលនោះការធ្លាក់ចុះមានត្រឹម ៥%ប៉ុណ្ណោះ។ ជាមួយគ្នា ប្រធានសហភាពមគ្គុទេសទេសចរណ៍ហុងកុងលោក Wong Ka-ngai បានត្អូញត្អែរថា ចំណូលរបស់ក្រុមអ្នកមគ្គុទ្ទេសក៍បានរងផលប៉ះពាល់យ៉ាងខ្លាំងពីការតវ៉ាក្នុងក្រុងហុងកុង ដោយសារភ្ញៀវមិនហ៊ានមកលេងកម្សាន្ដទៀត ហើយអ្វីដែលអាក្រក់ជាងនេះទៀត គេនៅមិនទាន់មើលឃើញសញ្ញាណាមួយពីការងើបឡើងវិញនៃវិស័យនេះនៅឡើយទេ។
គួរបញ្ជាក់ថា វិស័យទេសចរគឺជាចរន្ដសេដ្ឋកិច្ចដ៏សំខាន់មួយក្នុងចំណោម ៤នៃទីក្រុងហុងកុងដែលបានរងផលប៉ះពាល់រួមបញ្ចូលទាំងឧស្សាហកម្មក្នុងតំបន់ដូចជាចំណីអាហារ, សណ្ឋាគារ និងហាងលក់ទំនិញផ្សេងៗជាដើម៕