• 2019-09-27 01:00:00
  • ចរាចរណ៍

រឿង៨យ៉ាង ពេលធ្វើដំណើរត្រូវប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាព

  • 2019-09-27 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទំនៀម​ទម្លាប់​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ប្រជាពលរដ្ឋ​ខ្មែរ​ តែង​មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្រួសារ ឬ​មិត្តភ័ក្ដិ​ដើម្បី​ធ្វើ​បុណ្យ​រួមគ្នា។ ក្រៅ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​បុណ្យ​ទាន ក៏​មាន​ប្រិយមិត្ត​យើង​មួយចំនួន​មាន​គម្រោង​ដើរ​លេង​កម្សាន្ត​ផងដែរ។ ដូច្នេះ​សុវត្ថិភាព​ជា​រឿង​សំខាន់ ​ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​ជិត ឬ​ឆ្ងាយ បាន​សុខ​សប្បាយ​ទាំង​ទៅ​ទាំង​មក។ ទន្ទឹម​នឹង​នោះ មាន​រឿង​សំខាន់​ៗ ៨យ៉ាងត្រូវ​ធ្វើ ដើម្បី​ធានា​សុវត្ថិភាព និង​ទៅ​ធ្វើ​បុណ្យ ​ដោយ​ចិត្ត​ជ្រះថ្លា ហើយសប្បាយ​រីករាយ។

១. មិន​ត្រូវ​បើកបរ​លឿន​ហួស​ល្បឿន​ ឬ​បើកបរ​បញ្ច្រាស​ទិស នាំ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ខកខាន​ការ​ទៅ​បំពេញ​បុណ្យ ឬ​ធ្ងន់ធ្ងរ​ខ្លាំង​នាំ​បាត់បង់​អាយុ​ជីវិត

២. បើកបរ​មិន​ត្រូវ​​បំពាន​​សិទ្ធិ​អ្នក​ដទៃ ពិសេស​ពេល​ចូល​ ឬ​ឆ្លង​កាត់ ទៅ​​តាម​តំបន់​មាន​ទី​វត្តអារាម

​៣. ​យានយន្ត​សម្រាប់​គ្រួសារ​ មិន​ត្រូវ​ផ្ទុក​លើស​ទម្ងន់ ដែល​អាច​នាំ​គ្រោះថ្នាក់​ជាយថាហេតុ

៤. ​ចំពោះ​​រថយន្ត​ឈ្នួល​ សូម​កុំ​ដឹក​ទំនិញ​លើស​ទម្ងន់ ឬ​ផ្ទុក​ហួស​ចំនួន សូម​ផ្ដោត​លើ​សុវត្ថិភាព​អ្នក​ដំណើរ​ជា​ចម្បង។

៥. រាល់ការបើកបរ​មិនត្រូវ​ផឹក​គ្រឿង​ស្រវឹង ដោយប្រកាន់​ខ្ជាប់​នៅទ្រឹស្ដី «ស្រវឹងកុំបើកបរ បើកបរកុំពិសារគ្រឿងស្រវឹង»

៦. មុន​ពេល​ចេញ​ដំណើរ​ត្រូវ​ពិនិត្យ​យានជំនិះ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ដូចជា កង់រថយន្ត, ប្រេងម៉ាស៊ីន, ទឹក, ត្រួតពិនិត្យ​គ្រឿង​ក្រោម, ប្រេងចង្កូត, ភ្លើងរថយន្ត និង​ប្រព័ន្ធហ្វ្រាំង​ជាដើម។

៧. បើកបរ​មិនត្រូវ​និយាយ​ទូរសព្ទ បើ​និយាយ​ត្រូវ​មាន​ឧបករណ៍​ភ្ជាប់​សម្លេង​​ឲ្យ​បាន​ត្រឹមត្រូវ។

៨. ប្រកាន់​គោលជំហរ​យោគយល់ អធ្យាស្រ័យគ្នា ទៅវិញទៅមក​​ឲ្យ​បាន​ច្រើ​ន​នៅ​អំឡុង​ពេល​បើកបរ

ប្រសិន​បើប្រិយមិត្ត​ធ្វើបាន​ទាំង​ ៨ចំណុច​ខាង​លើ​នេះ គឺ​នឹង​ចូលរួម​កាត់​បន្ថយ​អត្រា​គ្រោះ​ថ្នាក់​ចរាចរណ៍​អំឡុង​ពេល​ធ្វើ​ដំណើរ​នៅ​លើ​ដង​ផ្លូវ ជាពិសេស​នៅ​អំឡុង​ធ្វើ​ដំណើរ​ក្នុង​ពិធី​កាន់​បិណ្ឌ និង​ភ្ជុំបិណ្ឌ៕

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី