• 2019-09-27 01:30:00
  • ព័ត៌មាន

ពិតជាដូចគេថា គ្មានម្ហូបណាឆ្ងាញ់ដូចម្ហូបផ្ទះ មើលវីដេអូនេះទាំងអស់គ្នា

  • 2019-09-27 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់តែកៀកថ្ងៃភ្ជុំធំ អ្នកទីក្រុងខ្លះរវល់បង្ហើយការងារដល់រកពេលធ្វើម្ហូបខ្លួនឯងទៅវត្តមិនបាន តែសម្រាប់អ្នកតាមភូមិវិញនៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ធ្វើម្ហូបយកទៅវត្តដោយខ្លួនឯងយ៉ាងខ្ជាប់ខ្ជួនហើយម្ហូបដែលគេនិយមធ្វើយកទៅវត្តគឺ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក។

ការធ្វើម្ហូបឆ្ងាញ់ៗនៅខែភ្ជុំ ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកភូមិ ព្រោះក្រៅពីសម្រាប់យកទៅវត្តប្រគេនលោក និងធ្វើបុណ្យចែករំលែកដល់ជនទីទាល់ក្រហើយ ក៏សម្រាប់ត្រៀមទទួលកូនៗដែលមកលេងស្រុកកំណើតដែរ។

គេសង្កេតឃើញថា ឲ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និងធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និងញុំាបាយជុំគ្នា។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើតជួបជុំគ្រួសារ និងកំដរអ្នកម្ដាយទៅធ្វើបុណ្យនោះវត្តជាមួយគ្នា។

អ្វីដែលកាន់តែពិសេសក្នុងឱកាសនេះ គឺ ការចំណាយពេលដ៏មានគុណភាពជួបជុំគ្រួសារញុំាអាហារជុំគ្នាយ៉ាងកក់ក្ដៅ បង្កើតនូវអនុស្សាវរីយ៍ល្អ ព្រោះនេះហើយជាឱកាសឈប់សម្រាករយៈពេលយូរដែលអំណោយផលខ្លាំងសម្រាប់អ្នកមានស្រុកកំណើតឆ្ងាយៗ។

តោះ! មកមើលអ្នកម្តាយ ៣រូបរៀបរាប់ទាំងរំភើបរីករាយពីរបៀបធ្វើ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក ត្រៀមទទួលភ្ជុំ ខាងក្រោយ ៖

Sponsored

មតិយោបល់