• 2019-10-08 07:09:29
  • សេដ្ឋកិច្ច

CIMB និងធនាគារចំនួន១៣០ទៀត ចាប់ដៃរួមគ្នា​ធ្វើកិច្ចការ​ធំមួយ

  • 2019-10-08 07:09:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន CIMB Group Holdings Berhad (CIMB Group) បានក្លាយជាស្ថាបនិកហត្ថលេខីមួយ នៃប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ (Principles for Responsible Banking) ដែលមានការបេ្តជ្ញា ទៅលើដំណើរការយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួន ឲ្យស្របស្របទៅនឹងគោលដៅអភិវឌ្ឍន៍ ប្រកបដោយចេរភាព របស់អង្គការសហប្រជាជាតិ និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។

ក្នុងនាមជាស្ថាបនិកហត្ថលេខីមួយ នៃប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ CIMB Group បានចូលរួមជាមួយនឹងគ្រឹះស្ថានធនាគារ ចំនួន ១៣០ ទូទាំងពិភពលោក ដែលមានទ្រព្យសកម្មប្រមាណ ៤៧ ពាន់ប៊ីលានដុល្លារអាមេរិក បានប្តេជ្ញាចិត្តនឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្រេចបាននូវចិរភាព នាពេលអនាគត។

នាពេលចាប់ផ្តើម នៃមហាសន្និបាត អង្គការសហប្រជាជាតិ ការសម្ពោធជាផ្លូវការ នូវប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ បានកំណត់នូវជំហានដំបូង គួរជាទីកត់សម្គាល់ នូវភាពជាដៃគូ រវាងឧស្សាហកម្មធនាគារជាសាកល និងអង្គការសហប្រជាជាតិ។

ថែ្លងនៅក្នុងពិធីសម្ពោធ ដែលមានការចូលរួមពីសមាជិកហត្ថលេខី នៃស្ថាប័នចំនួន ១៣០ រួមទាំងប្រធាននាយកប្រតិបត្តិ ជាង៤៥នាក់ លោក Antonio Guterres អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន មានប្រសាសន៍ថា៖ «គោលការណ៍ នៃភាពជាដៃគូ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ របស់អង្គការសហប្រជាជាតិ គឺជាត្រីវិស័យមួយ សម្រាប់ឧស្សាហកម្មធនាគារជាសាកល ដើម្បីឆ្លើយតប ជំរុញ និងទទួលអត្ថប្រយោជន៍ ពីសេដ្ឋកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព។ គោលការណ៍នេះ បានបង្កើតនូវគណនេយ្យភាព ដែលអាចកំណត់ពីទំនួលខុសត្រូវ និងមហិច្ចតា ដែលជំរុញឲ្យមាននូវការអនុវត្តជាក់ស្តែង»។

លោក Tengku Zafrul Aziz ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន CIMB Group Holdings Berhad បានមានប្រសាសន៍ថា៖ «ក្នុងនាមជាសមាជិកស្ថាបនិកគោលការណ៍របស់ UNEP-FI សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ យើងជឿជាក់ថា មានតែការរួមបញ្ចូលសង្គមតែមួយ ដែលពឹងផ្អែកលើ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ សមភាព និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយចីរភាពតែប៉ុណ្ណោះ ដែលជួយឲ្យនយោជិត អតិថិជន និងភាគីពាក់ព័ន្ធ អាចរីកចម្រើនបានទាំងអស់គ្នា។ តាមរយៈការចុះហត្ថលេខាលើគោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ យើងប្តេជ្ញាក្នុងការប្រើប្រាស់ ផលិតផល សេវាកម្ម និងការកសាងទំនាក់ទំនង ដើម្បីគាំទ្រ និងពន្លឿនការផ្លាស់ប្តូរ ជាមូលដ្ឋាន នៅក្នុងសេដ្ឋកិច្ច និងជីវិតរស់នៅ ដែលចាំបាច់ ដើម្បីសម្រចបាននូវវិបុលភាពរួមគ្នា ទាំងពេលបច្ចុប្បន្ន និងថ្ងៃអនាគត»។

លោក Inger Andersen អភិបាលប្រតិបត្តិ នៃកម្មវិធីបរិស្ថាន របស់អង្គការសហប្រជាជាតិ (UNEP) បាននិយាយថា៖ «ឧស្សាហកម្មធនាគារ ដែលមានផែនការទប់ស្កាត់ហានិភ័យ ទៅលើបម្រែបម្រួលបរិយាកាស និងបញ្ហាបរិស្ថានដ៏ទៃទៀត មិនត្រឹមតែជម្រុញឲ្យមានឧស្ម័នកាបូនិកកម្រិតទាប និងសេដ្ឋកិច្ច ដែលគាំពារអាកាសធាតុប៉ុណ្ណោះទេ តែវាថែមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតផងដែរ។ នៅពេលដែលប្រព័ន្ធហិរញ្ញវត្ថុបញ្ចៀសដើមទុនរបស់ខ្លួន ពីធនធានធម្មជាតិ ដែលការវិនិយោគផ្តោតលើការគាំទ្រធនធានធម្មជាតិ នោះអ្នកគ្រប់គ្នានឹងឈ្នះទាំងអស់គ្នា ក្នុងរយៈពេលយូរអង្វែង»។

គោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ ត្រូវបានគាំទ្រដោយការអនុវត្ត និងក្របខណ្ឌគណនេយ្យភាពយ៉ាងពេញទំហឹង។ តាមរយៈការចុះហត្ថលេខានេះ CIMB Group ប្តេជ្ញាឲ្យមានតម្លាភាព ទាំងលើផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន ទៅលើមនុស្សជាតិ និងភពផែនដី។ CIMB Group នឹងផ្តោតសំខាន់ ទៅលើទីកន្លែងដែលមានផលប៉ះពាល់ធំបំផុត នៅក្នុងអាជីវកម្មស្នូលរបស់ខ្លួន ហើយនឹងរៀបចំ និងអនុវត្តគោលដៅ ដើម្បីបង្កើនភាពវិជ្ជមាន និងកំណត់ចំណុចអវិជ្ជមានផ្សេងៗ ស្របតាមគោលបំណង នៅក្នុងប្រទេស និងនៅលើពិភពលោក។

គោលការណ៍ សម្រាប់ប្រតិបត្តិការធនាគារ ដោយការទទួលខុសត្រូវ នឹងផ្តល់ឲ្យ CIMB Group នូវក្របខណ្ឌដ៏មានប្រសិទ្ធភាពមួយ ដើម្បីកំណត់អត្តសញ្ញាណ និងនាំយកឱកាសអាជីវកម្ម ដោយបង្កើតនូវសេដ្ឋកិច្ចអភិវឌ្ឍន៍ ប្រកបដោយចីរភាព ដែលស្របពេលជាមួយគ្នានេះដែរ ធនាគារអាចកំណត់ និងបង្កើតបាននូវ ដំណោះស្រាយ និងហានិភ័យដែលពាក់ព័ន្ធ យ៉ាងមានប្រសិទ្ធភាពផងដែរ។

CIMB Group គឺជាស្ថាប័នធនាគារ ក្នុងតំបន់អាស៊ានតែមួយគត់ ដែលបានក្លាយជាសមាជិកស្ថាបនិក នៃប្រតិបត្តិការធនាគារ ដែលមានគោលការណ៍ ប្រកបដោយការទទួលខុសត្រូវ។ ដោយបានដាក់បញ្ចូលនូវនិរន្តភាពទៅលើផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ខ្លួន គឺ Forward23 CIMB Group ក៏បានចូលរួមជាមួយអ្នកពាក់ព័ន្ធសំខាន់ៗ ដូចជានិយ័តករ វិនិយោគិន អតិថិជន អ្នកផ្គត់ផ្គង់ និយោជិត និងសហគមន៍នានា ដើម្បីធ្វើការជាមួយគ្នា ក្នុងការបង្កើតនូវអនាគត ប្រកបដោយនិរន្តភាពដ៏រឹងមាំទាំងអស់គ្នា។ ក្នុងនាមអ្នកចូលរួមមុនគេមួយ លើការអនុវត្តកាតាលីករ សម្រាប់អនាគត ប្រកបដោយចីរភាព តាមរយៈវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម CIMB Group នឹងធ្វើជាម្ចាស់ផ្ទះក្នុងកម្មវិធី The Cooler Earth https://coolerearth.cimb.com ដែលជាកិច្ចប្រជុំកំពូល ស្តីពីនិរន្តភាព ប្រព្រឹត្តទៅ នាថ្ងៃទី ១-២ ខែតុលា ឆ្នាំ២០១៩ ក្នុងទីក្រុងកូឡាឡាំពួរ៕

អត្ថបទ៖ វិបុត្រ

មតិយោបល់