• 2019-10-10 02:00:35
  • សេដ្ឋកិច្ច

ប្រទេស​ប្រាំ​បង់​វិភាគទាន​ខ្ទង់​រយ​លាន​ដុល្លារ​ទៅ​អង្គការសហប្រជាជាតិ​ឆ្នាំ២០១៩

  • 2019-10-10 02:00:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អង្គការ​សហប្រជា​ជាតិ​ត្រូវ​បាន​គេ​រាយការ​ណ៍ថា​អាច​នឹង​អស់​ថវិកា​នៅ​ចុង​ខែ​វិច្ឆិកា​ ដែល​នេះ​ជា​បញ្ហា​ប្រឈម​ផ្នែក​ថវិកាជិត​មួយ​ទសវត្សរ៍ចុងក្រោយ​នេះ។ បញ្ហា​ប្រ​ឈម​នេះ​គឺ​ដោយ​សារ​សមាជិក​អង្គការ​សហប្រ​ជា​ជាតិ​មួយ​ចំនួន​មិន​បាន​បង់​វិភាគទានទៅ​តាម​កាល​កំណត់ និង​ថែម​ទាំងមាន​ការ​ថយ​ចុះ​ទៀតផង។

(រូបភាព៖/Twitter របស់​ UN)

ក្នុង​ឆ្នាំ​នេះ​អង្គការ​សហប្រជាជាតិ​ទទួលបាន​វិភាគទាន​ពី​សមាជិក​ត្រឹម​តែ​៧០​ភាគ​រយ​ពី​សមា​ជិក​ដែល​ត្រូវ​បង់​ជា​ប្រចាំឆ្នាំសរុប​ ខណៈកាលពី​ឆ្នាំ២០១៨ សមាជិក​តែ​៧៨​ភាគ​រយ​បាន​បង់​វិភាគទាន​នេះ។

ខាងក្រោម​ជា​ឈ្មោះ​ប្រ​ទេស​ដែល​បាន​បង់​វិភាគទាន​ទៅ​អង្គការ​សហប្រជាជាតិ​ខ្ទង់​រយ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៩​នេះផ្អែកតាម Contributions received for 2019 for the United Nations Regular Budget

៥. បារាំង៖ បារាំង​បង់​វិភាគ​ទាន​ចំនួនជាង​​១២៣​លាន​ដុល្លារ​អាម៉េរិក និង​បាន​បង់ទៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ២០១៩។

៤. ចក្រភពអង់គ្លេស​៖ បង់​វិភាគ​ទាន​ចំនួន​ជាង​១២៧​​លាន​ដុល្លារ​អាម៉េរិក និង​បាន​បង់​ទៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៩។

៣. អាល្លឺម៉ង់៖ បង់​វិភាគ​ទាន​ចំនួន​ជាង១៦៩​​លាន​ដុល្លារ​អាម៉េរិក និង​បាន​បង់ទៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ៥ ខែកុម្ភៈ ឆ្នាំ២០១៩។

២. ជប៉ុន៖ បង់​វិភាគ​ទាន​ចំនួន​ជាង២៣៨លាន​ដុល្លារ​អាម៉េរិក និង​បាន​បង់ទៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ១៩ ខែសីហា ឆ្នាំ២០១៩។

១. ចិន៖ បង់​វិភាគ​ទាន​ចំនួន​ជាង៣៣៤ ​​លាន​ដុល្លារ​អាម៉េរិក និង​បាន​បង់ទៅ​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ៣ ខែឧសភា ឆ្នាំ២០១៩។

គួរ​បញ្ជាក់ថា​កម្ពុជា​បានបង់វិភាគទាននេះ​ចំនួន​១៦៧ ២៩៤ ដុល្លារ និង​បាន​បង់​កាលពី​ថ្ងៃទី២៧ ខែ​សីហា ឆ្នាំ២០១៩៕

អត្ថបទ៖ ទូច សុខា

មតិយោបល់