• 2019-10-25 08:47:42
  • ព័ត៌មាន

មេរៀនជីវិត ៣ចេញពីការតស៊ូក្នុងជំនួញថៅកែ បុស្បាស្ប៉ា ធ្លាប់បរាជ័យច្រើនទម្រាំមានថ្ងៃនេះ

  • 2019-10-25 08:47:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជោគជ័យ​ក្នុង​ជំនួញ ត្រូវ​មាន​គម្រោង​អាជីវកម្ម​ជាក់លាក់ ជំនាញ​ច្បាស់លាស់ ក្រុម​ការងារ​ល្អ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ មាន​ដើម​ទុន​គ្រប់​គ្រាន់ មាន​ភាព​អំណត់​ព្យាយាម​អាច​បំពេញ​សេវាកម្ម​ដោយ​ម៉ត់ចត់​រក្សា​ការ​ពេញចិត្ត និង​ជាប់​ចិត្ត​ពី​ភ្ញៀវ ហើយ​ទាំងនេះ​មិន​មែន​ជា​រឿង​ងាយ​ស្រួល ឬ​តស៊ូ​រយៈពេល​ខ្លី​អាច​សម្រេច​បាន​នោះ​ទេ។ នេះ​ជា​អ្វី ថៅកែ​ស្រី បុស្បាស្ប៉ា គឺ​កញ្ញា ស្រី​មាស និង​វត្តី តែង​ទន្ទេញ​ចង​ចាំ​ក្នុង​ចិត្ត​ជានិច្ច​។

មុន​មាន​អាជីវកម្ម​ជោគជ័យ​ដូច​បច្ចុប្បន្ន​នេះ កញ្ញា​ទាំងពីរ​ក៏​ធ្លាប់​រង​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ ខាត​បង់​លុយ​កាក់​ជាច្រើន រហូត​ដល់​បាក់ទឹកចិត្ត​ស្ទើរ​ងើប​មិន​រួច។ រំលឹក​ដល់​គ្រា​បរាជ័យ​នោះ កញ្ញា​បាន​ឲ្យដឹង​ថា ៖ «យើង​បាន​ចាប់​ផ្តើម​អាជីវកម្ម​សំអាង​ការ និង ថែរក្សា​សម្រស់​ យ៉ាង​លំបាក ហើយ​ប្រឹង​ប្រែង​អស់​ជាង​ ៣ឆ្នាំ ទម្រាំ​មាន​ការ​ទទួល​ស្គាល់​ពី​ភ្ញៀវ។ អ្វី​ដែល​នឹក​ស្មាន​មិន​ដល់​ពេល​ឃើញ​អាជីវកម្ម​មាន​ភ្ញៀវ​ច្រើន ម្ចាស់​ផ្ទះ​ដែល​ជួល​ទីតាំង​ឲ្យ​យើង​នោះ បាន​ឈប់​ជួល ហើយ​ថែមទាំង​បាន​អូស​ទាញ​ទាំង​មេ​ជាង និង​កូន​ចៅ ប្រៀប​ដូច​ឆក់​យក​អាជីវកម្ម​ទាំង​មូល​ទៅ​បើក​ផ្ទាល់​តែ​ម្តង»។

ស្រីមាស (រូបខាងឆ្វេង) និង វត្តី (រូប​ខាងស្តាំ)

ក្រោយ​មក​អ្នក​ទាំង​ពីរ​ក៏បាន​ចាប់​ផ្តើម​អាជីវកម្ម​ជា​ច្រើន​មុខ​ផ្សេង​ៗ​គ្នា​ទៀត តែ​ដូច​ជា​មិន​សម​ប្រកប​សោះ។ ​ដោយសារ​ចំណេះ​ជំនាញ​ពិត​ប្រាកដ នៅ​ដើម​ឆ្នាំ ២០១៩ នារី​ស្រស់​ស្អាត​ទាំង​ពីរ​រូប​នេះ បាន​សហការ​គ្នា​ចាប់​ផ្តើម​​ជាថ្មី បើក​អាជីវកម្ម​ម៉ាស្សា​ ថែរក្សា​សម្រស់ និង​ព្យាបាល​បញ្ហា​ស្បែក រហូត​មាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​គុណភាព​ពី​អតិថិជន គឺ Bosba Spa & Salon

អាជីវកម្ម​នេះ​ដែរ កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ផ្តល់​ទំនុក​ចិត្ត​ពី​អតិថិជន ប៉ុន្តែ​នេះ​​ពុំ​មែន​ជា​រឿង​ចៃដន្យ​ទេ គឺ​ដោយ​សារ​ទាំង​ពីរ​នាក់​បាន​សិក្សា​រៀប​ចំ​គ្រឹះ​អាជីវកម្ម​ថ្មី​​អស់​រយៈពេល ១១ខែ ដើម្បី​បង្កើត​លក្ខខណ្ឌ​ល្អ​គ្រប់គ្រាន់​ឲ្យ​អាជីវកម្ម​ដើរ​ទៅ​រលូន។

មុន​ចាប់​ផ្តើម ពួកគេ​ទាំង​ពីរ​នាក់​បាន​ខិតខំ​ដើរ​រក​ដៃ​គូ​សហការ​ផ្គត់ផ្គង់​ផលិតផល​ពី​ក្រៅ​ប្រទេស, ដំឡើង​ម៉ាស៊ីន​ទំនើប​ព្យាបាល​បញ្ហា​ស្បែក​មុខ, និង​ដង​ខ្លួន​, រក​មើល​រូប​ធាតុ​ដើម​ធម្មជាតិ​ពី​ខេត្ត​ក្រចេះ, និង​​សិក្សា​ពី​បញ្ហា​ស្បែក​គ្រប់​ប្រភេទ,របៀប​ព្យាបាល​ស្បែក​ពី​ក្រុមហ៊ុន​ម្ចាស់​ផលិត​ផល​ល្បី​ៗ ,និង​​មាន​ការ​សហការ​ពី​វេជ្ជបណ្ឌិត, អ្នក​ជំនាញ​ផ្តល់​សេវាកម្ម​ព្យាបាល និង​ថែរក្សា​សម្រស់​ដែល​មាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ។ អាជីវកម្ម​នេះ​ផង​ដែរ ត្រូវ​បាន​ការ​ទំនុក​បម្រុង​ដើម​ទុន​ពី ម្ចាស់​ហាង Brander store ដែល​មាន​ទឹក​ចិត្ត​ស្រលាញ់​រាប់​អាន​ពួក​គាត់​ទាំង​ពីរ។

បន្ទាប់​ពី​ឆ្លងកាត់​បទពិសោធន៍​ជូរ​ចត់​ជា​ច្រើន​ដង និង​​ចាប់​ផ្តើម​ថ្មី​ដោយ​ជោគជ័យ ថៅកែ​ស្រី​វ័យ​ក្មេង ស្រី​មាស និង​វត្តី បាន​ចែក​រំលែក​គំនិត​សំខាន់ ៣ ចំណុច​ដូចជា៖

១. កុំ​ស្តាយ​អាជីវកម្ម​ធ្លាប់​ជោគជ័យ ពេល​ដែល​ទីផ្សារ​ចង្អៀត​ខ្លាំង ​បើ​​យើង​​មិន​ទាន់​មាន​លក្ខខណ្ឌ​ល្អ​គ្រប់​គ្រាន់​ដើម្បី​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ

ស្រី​មាស​បញ្ជាក់​ថា បន្ទាប់​ពី​ត្រូវ​បាន​ម្ចាស់​ផ្ទះ​​លែង​ជួល​ឲ្យ​ហាង​សាឡន​របស់​គាត់ បង​ស្រី​បង្កើត និង​បង​ជីដូន​មួយ នៅ​តែ​មិន​អស់​ចិត្ត​ពី​ហាង​សាឡន​ចាស់​ដែល​ធ្លាប់​ជោគជ័យ ដោយ​គាត់​បាន​រក​ទី​តាំង​ថ្មី​បើក​ពីរ​ដង​ទៀត។

វត្តី​វិញ​ ក៏​ដូច​គ្នា គឺ​បាន​បើក​សម្អាង​ការ​ជាមួយ​ម្តាយ​មីង និង​សាច់​ញាតិ​នៅ​ទី​តាំង​ក្បែរ​ផ្ទះ​នៅ​តំបន់​សែន​សុខ តែ​បរាជ័យ​នៅ​តាម​លង​អ្នក​ទាំង​ពីរ​ដោយ​សារ​តែ បាត់​អតិថិជន​​ឲ្យ​ទីតាំង​ចាស់​អស់​ហើយ។ ម្យ៉ាង​ពិបាក​ប្រជែង​ទីផ្សារ​នៅ​តំបន់​ដែល​អាជីវកម្ម​ពីរ​មុខ​នេះ​មាន​ពាស​ពេញ​ទីក្រុង​ស្រាប់​ទៅ​ហើយ និង​មិន​មាន​មេ​ជាង និង​កូន​ចៅ​ខ្លាំង​ដូច​ពី​មុន។

២. រក​ស៊ី​ជោគជ័យ​មិន​មែន​ធ្វើ​ម្នាក់​ឯង​ទេ គឺ​ត្រូវ​មាន​ដៃ​គូ​សហការ អ្នក​ផ្គត់​ផ្គង់​ល្អ និង​ក្រុម​ការងារ​មាន​ជំនាញ​ច្បាស់​លាស់

ក្រោយ​ពេល​រស់​នៅ​ក្នុង​ស្ថានភាព​បរាជ័យ ការ​មើល​ស្រាល គំនាប​ផ្លូវ​អារម្មណ៍ បាក់​ទឹក​ចិត្ត ពិសេស​ជា​កូន​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ​ជួយ​ផ្គត់​ផ្គង់​គ្រួសារ ស្រី​មាស និង​វត្តី​ ដែល​បរាជ័យ​របរ​ពីរ​ផ្សេង​គ្នា​ជាច្រើន​លើក​នោះ នៅតែ​បន្ត​រាប់​អាន​គ្នា​យ៉ាង​​ស្និទ្ធ​ស្នាល។

ដោយ​មាន​ស្ថានភាព​លំបាក​ស្រដៀង​គ្នា អ្នក​ទាំង​ពីរ​បាន​​ពួត​ដៃ​គ្នា​ជា​ថ្មី សម្រេច​ចិត្ត​ថា​ជំនះ​ឧបសគ្គ​ទាំង​អស់ និង​បង្កើត​អាជីវកម្ម​ថ្មី​ដែល​ជា​តម្រូវ​ការ​ប្រជាជន​កម្ពុជា​បច្ចុប្បន្ន និង​ត្រូវ​នឹង​ជំនាញ​របស់​ខ្លួន និង​ទឹក​ចិត្ត​ដែល​ស្រលាញ់​ស្រាប់​ផង​នោះ។ ពេល​ជួប​ឧបសគ្គ​ អ្នក​ទាំង​ពីរ​មិនដែល​បន្ទោស​គ្នា​ទេ មាន​តែ​​លើក​ទឹក​ចិត្ត​​ និង​ពិភាក្សា​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ។

៣. អាជីវកម្ម​ល្អ គឺ​ដោះ​ស្រាយ​បញ្ហា​ជូន​អតិថិជន​ដោយ​គ្មាន​ផល​ប៉ះពាល់​ទៅ​ថ្ងៃ​ក្រោយ និង​បាន​ផល​ពិត​ៗ៖

ស្រី​មាស និង​វត្តី​បាន​លើក​ឡើ​ថា បុស្ស​បា​ស្ប៉ា និង​សាឡន ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ និង​ទទួល​ស្គាល់​គុណភាព​សេវាកម្ម​នៅ​ពេល​នេះ គឺ​ត្រូវ​បាន​សម្រិត​សម្រាំង​យក​ការ​ព្យាបាល​ស្បែក​បែប​ធម្មជាតិ និង​វិទ្យាសាស្ត្រ​ជា​ផលិតផល​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់​ល្បី​ពាស​ពេញ​ពិភពលោក​ស្រាប់ និង​គ្មាន​ផល​ប៉ះ​ពាល់​អ្វី​ឡើយ​ទៅ​អនាគត។ ក្នុង​នោះ​មាន​ប្រើ​រូប​ធាតុ​ពន្លៃ​រមៀត ទឹក​ឃ្លុំ ថ្នាំ​ចិន​សែ និង​ផលិតផល​ចម្រាញ់​ចេញ​ពី​បន្លែ​ផ្លែ​ឈើ​ធម្មជាតិ​ជា​ច្រើន​មុខ​ទៀត (ស្ត្រី​មាន​ផ្ទៃ​ពោះ ឬ​សម្រាល​បុត្រ​អាច​ប្រើ​បាន) សម្រាប់​ព្យាបាល​មុខ​មុន ជាំ អាចម៍​រុយ​ស្នាម​ប្រហោង ខ្មូត មុខ​ជ្រួញ ឬ​មុខ​ស្ងួត​គ្មាន​សំណើម។

ក្រៅ​ពី​នេះ​ថៅកែ​ស្រី​វ័យ​ក្មេង​ទាំង​ពី​រូប​ខាង​លើ ក៏​ចង់​ផ្តាំ​ផ្ញើ​​ពាក្យ​ពេចន៍​លើក​ទឹក​ចិត្ត​មួយ​ចំនួន​ដល់​អ្នក​ដែល​ចង់​ចាប់​ផ្តើម​ជំនួញ​ខ្លួន​ឯង​ដែរ​ថា៖ «ពេល​ខ្លះ​អ្នក​គិត​ថា​ អ្នក​ស្គាល់​ទីផ្សារ​ច្បាស់ អ្នក​ចេះ​ធ្វើ​វា​ តែ​ពេល​អ្នក​ប្រឡូក​ជាក់​ស្តែង​ វា​អាច​មិន​ដូច​អ្វី​ដែល​អ្នក​គិត​ឡើយ។ ដូច្នេះ​ក្រៅ​ពី​រៀប​គម្រោង​អាជីវកម្ម​ច្បាស់​លាស់​ហើយ ក៏​ត្រូវ​តែ​ចេះ​ប្រមើល​ មើល​បញ្ហា និង​​ចេះ​ត្រៀម​ខ្លួន​សម្រាប់​បញ្ហា​​ឲ្យ​​អស់​ពី​លទ្ធភាព​ផង​ដែរ។ កុំ​ខ្លាច​បរាជ័យ​ពេក ពេល​ខ្លះ​វា​បង្រៀន​យើង​ច្រើន​ណាស់ តែ​ទោះ​យ៉ាង​នេះ​ក្តី​សូម​ព្យាយាម​ជៀស​ពី​វា​ឲ្យ​បាន ដោយ​គួរ​បោះ​ទុន​ជា​ជំហាន​តូចៗ ស៊ូ​ធ្វើ​សន្សឹមៗ តែ​ច្បាស់​លាស់​ប្រសើរ​ជាង»៕

ចង់​ស្គាល់​ Bosba Spa & Salon ច្បាស់ តោះ ! មើលវីដេអូ​៖

អត្ថបទ៖ លីដា

មតិយោបល់