• 2019-11-08 03:35:54
  • ព័ត៌មាន

ត្រៀមដើរលេងសប្បាយៗ កុំរំលង ៣ ទីតាំងពេញនិយមជាងគេ នាពេលបុណ្យអុំទូកឆ្នាំនេះ

  • 2019-11-08 03:35:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ បើ​បងប្អូន​បានមកមើលការប្រណាំងទូកនៅមាត់ទន្លេ កុំភ្លេចឆៀងចូលលេងកន្លែងទាំងបី ខាងក្រោមនេះ ព្រោះថាជាទីតាំងដែលផ្ដុំដោយភ្លើងពណ៌ស្រស់ស្អាត ការប្រគំតន្ត្រី និងស្តង់ពិព័រណ៍ជាច្រើន ជាពិសេសក៏មានការលេងហ្គេមសប្បាយៗ យករង្វាន់ជាច្រើនផងដែរ។

តោះ! មកស្គាល់ ៣ ទីតាំងពេញនិយមជាងគេនាពេលបុណ្យអុំទូកដូចខាងក្រោម ៖

១. មុខវាំង

មាត់ទន្លេមុខវាំង ជាកន្លែងដែលអ៊ូអរបំផុត ហើយក៏ទាក់ទាញខ្លាំងណាស់ដែរ។ បងប្អូនដែលចូលចិត្តមើលការប្រកួតទូក គឺត្រូវម៉ាច់តែម្ដង ព្រោះថាបន្ទាប់ពីមើលប្រណាំងទូករួច អាចមកអង្គុយលំហែអារម្មណ៍ ថតរូបនៅមុខទីធ្លា និងក្លោងទ្វារមុខវាំង ដែលរៀបចំលំអដោយភ្លើងពណ៌ភ្លឺភ្លែត។

២. សួនច្បារមុខវត្តបទុមវតី

សប្បាយខ្លាំងទីតាំងមួយនេះ គឺប្រមូលផ្តុំដោយយុវវ័យ ការប្រគំតន្ត្រី និងស្តង់ពិព័រណ៍ជាច្រើនដែលមានរៀបចំឡើងរយៈពេល ៣ថ្ងៃពេញតែម្ដង ពិសេសគឺ នៅស្តង់របស់ Coca-Cola Energy ( កូកា-កូឡា អេនណឺជី) ដែលមានតន្ត្រីកន្ត្រាក់អារម្មណ៍ជាមួយ Dj និងការលេងល្បែងកម្សាន្តយករង្វាន់។ ហើយចាប់ពីម៉ោង ៤រសៀល ដល់ ៦ល្ងាច នឹងមានការចែក Coca-Cola Energy ដោយមិនគិតប្រាក់ផងដែរ។ ដូចនេះកុំភ្លេចបបួលមិត្តភក្តិមកភ្លក់ភេសជ្ជៈរសជាតិថ្មីរបស់កូកា-កូឡាទាំងអស់គ្នា។

កាន់តែឡូយនោះ បើស្រាប់តែអស់ថ្មទូរសព្ទពេលកំពុងដើរលេង ក៏អាចមកសាកថ្មបាននៅស្តង់របស់ Coca-Cola Energy ដែលនៅទល់មុខទឹករាំ លើសួនច្បារមុខវត្តបទុមវតី។

រកឯណាបាន! មាន Free ជូនម៉ាចប់ សប្បាយៗ គឺមាននៅតែស្តង់របស់ Coca-Cola Energy ប៉ុណ្ណោះ។

បើបានមកលេងអុំទូកកុំភ្លេចមកមើល ៣ទីតាំងនេះ ព្រោះថាអ្នកណាក៏ល្បីដែរថា សប្បាយខ្លាំងណាស់។ មួយឆ្នាំមានតែម្ដងទេ អ៊ីចឹងលុកលុយឲ្យពេញទីក្រុងភ្នំពេញហ្មងទៅ តែកុំភ្លេចមកជួបគ្នានៅស្តង់ Coca-Cola Energy ( កូកា-កូឡា អេនណឺជី)ណា៎៕

៣. កោះពេជ្រ៖

ក្រឡេកទៅមើល នៅឯមជ្ឈមណ្ឌលកម្សាន្ត កោះពេជ្រវិញម្ដង អ្នកអាចនឹងដឹងហើយថាមានមនុស្សច្រើនកុះករទៅកម្សាន្តនៅទីនោះ ជាពិសេសយុវវ័យតែម្ដង។ បន្ទាប់ពីមើលការប្រកួតទូកនៅមាត់ទន្លេមុខវាំងហើយ លោកអ្នកអាចដើរតាមសួនមាត់ទន្លេរហូតមកដល់កោះពេជ្រ មើលកាំជ្រួចជាមួយមនុស្សជាទីស្រលាញ់។

អត្ថបទ៖ សុខុន សុម៉ាភាវី

មតិយោបល់