- 2019-11-27 00:45:00
- ព័ត៌មាន
រយៈពេល១ឆ្នាំមកនេះ DJ Maily ថែមអាជីពថ្មីរហូត!
- 2019-11-27 00:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រយៈពេល១ឆ្នាំមកនេះ DJ Maily ថែមអាជីពថ្មីរហូត!
ចន្លោះមិនឃើញ
Samai Nemit Recycled Fashion Show ជាកម្មវិធីដើរបង្ហាញម៉ូដ ដែលយកសំណល់ប្លាស្ទិកយក មកច្នៃជាសម្លៀកបំពាក់ឡើងវិញ ក្នុងនោះម៉ាកនាឡិកាដៃ Ice-Watch ក៏បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីធំផងដែរ។
ដូចដែលធ្លាប់បានដឹងហើយថា Ice-Watch ក៏បានបង្ហាញ Fashion Show ពី Ice-Pearl ដែលធ្វើឡើងពីសំបកខ្យង នៅក្នុងកម្មវិធីនោះផងដែល ប៉ុន្តែអ្វីដែលរឹតតែពិសេសនោះ គឺវត្តមាន Local Brand Ambassador របស់ Ice-Watch គឺ DJ Maily បានបង្ហាញដំណើរនៅលើ Runway ក្នុងនាមជាតារាម៉ូដែល។
DJ Maily បានឲ្យដឹងថា “នេះជាលើកទីមួយហើយ ដែលខ្ញុំបានចូលរួមកម្មវីធី fashion show ក្នុងនាមជាតារាបង្ហាញម៉ូត។ នៅពេលដើរនោះ ជើងរបស់ខ្ញុំញ័រអស់ហើយ តែខំព្យាយាមតាំងស្មារតីដើរទៅមុខ (សើច)។ មួយឆ្នាំដែលសហការជាមួយ Ice-Watch ជាការចងចាំមួយដែលមិនអាចបំភ្លេចបាន ព្រោះខ្ញុំបានធ្វើរឿងថ្មីជាច្រើន ដែលវាជាបទពិសោធន៍ថ្មីៗ ទុកអភិវឌ្ឍខ្លួនឯងនាពេលក្រោយទៀត"។
គួរបញ្ជាក់ផងដែលថា Ice Pearl ជា Collection ថ្មីរបស់ Ice-Watch ដែល DJ Maily បានចូលរួមផ្សព្វផ្សាយ ដែលបង្ហាញពីអត្ថន័យការចែករំលែកក្ដីស្រលាញ់ ភាពស្រស់ស្អាតគ្រប់ទីកន្លែង និងអំណោយក្នុងថ្ងៃពិសេស។
បើលោកអ្នកចាប់អារម្មណ៍ Ice-Pearl លោកអ្នកអាចស្វែងរកបានគ្រប់ទីតាំងលក់របស់ Ice-Watch ។
លេខទូរសព្ទទំនាក់ទំនង: 098 85 1000 !!!
ចុចអាន៖ ដឹងអត្ថន័យIce-Pearl Show ក្នុងកម្មវិធីសម័យនិម្មិត Recycled Fashion Show