• 2019-12-01 04:42:14
  • សេដ្ឋកិច្ច

ពិព័រណ៍​ខ្មែរ-​ជប៉ុន​ ជា​ការ​ផ្ដល់​ឱកាស​វិនិយោគ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​

  • 2019-12-01 04:42:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា​ និង​ជប៉ុន​សហការ​គ្នា​បង្កើត​កម្មវិធី​ពិព័រណ៍​ផលិតផល​រយៈពេល​២ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី៣០​ ខែ​វិច្ឆិកា​ ដល់​ថ្ងៃ​ទី១​ ខែ​ធ្នូ​ ២០១៩​ នៅ​ផ្សារ​រាត្រីមាត់ទន្លេ​ជា​ការ​ស្វែង​យល់​ និង​បើក​ឱកាស​អ្នក​វិយោគ​ជប៉ុន​មក​ប្រទេស​កម្ពុជា​បន្ថែម។​

ពិធីបើកម្សិលមិញ

លោក​ រ៉េនឌី​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Entrepreneurs KH​ បាន​លើក​ឡើង​ថា​ នេះ​ជា​លើក​ដំបូង​ហើយ​នៃ​ការ​រៀបចំ​ពិព័រណ៍​ខ្មែរ-​ជប៉ុន​ ឬ​ Japan Festival Cambodia 2019​ នេះ​ឡើង​ ខណៈ​ក្រុម​ហ៊ុន​ចូលរួម​មាន​រហូត​ដល់​១៤​ផង​ដែរ។​

នាយក​ប្រតិបត្តិ​រូប​នេះ​បន្ត​ថា​ ពិព័រណ៍​នេះ​ផ្ដោត​សំខាន់​លើ​ការ​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​កម្ពុជា​-ជប៉ុន​ ពិសេស​ គឺ​ការ​បើក​ភ្លើង​ខៀវ​ និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន​មក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា​បន្ថែម។​ នេះ​ក៏​ដូច​ជា​អំពាវនាវ​ដល់​វិនិយោគិន​កម្ពុជា​ ក្នុង​ត្រៀម​ស្វាគមន៍​វិនិយោគិន​ជប៉ុន​ផង​ដែរ ។​

ទិដ្ឋភាពកន្លែងពិព័រណ៍

Daiki Homa នាយក​ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​ឲ្យ​ដឹង​ដែរ​ថា​ តាម​រយៈ​ការ​រៀបចំ​ពិព័រណ៍​នេះ​មិន​ត្រឹម​តែ​បង្ហាញ​ពី​ការ​រឹត​ចំណង​មិត្តភាព​ដ៏​ជិត​ស្និត​រវាង​កម្ពុជា​-ជប៉ុន​នោះ​ទេ​ ថែម​ទាំង​ផ្សព្វផ្សាយ​អំពី​ឱកាស​វិនិយោគ​នៅ​កម្ពុជា​ សម្រាប់​វិនិយោគិន​បរទេស​ទៀត​ផង​ ពិសេស​វិនិយោគិន​ជប៉ុន​តែម្ដង៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម